ដោយៈគ្រញូង / បាត់ដំបងៈនៅរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយ ដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ដោយសារភ្លៀង នៅតែបន្តធ្លាក់ នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញប្រៀប ដែលត្រូវបើកទ្វារទឹកបង្ហូរចូល ក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹង មានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ។ តាមព័ត៌មានបឋម នៅតំបន់ទំនាប នៃស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ត្រូវបានទឹកជន់លិច ក្នុងនោះមានស្រុកសំឡូត រុក្ខគិរី មោងឫស្សី ភ្នំព្រឹក កំរៀង បវេល និងស្រុកសំពៅលូន ៕S/


