​ម្ចាស់​កសិដ្ឋាន​មួយ​ទទួលជោគជ័យ​លើ​ការ​បង្កាត់​ពូជ​បង្កង​ទោះបី​មិនបាន​ឆ្លង​វគ្គ​ជំនាញ​ក្តី​

206
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​ដោយ​ទទួលបាន​ត្រឹមតែ​ការណែនាំ​ពី​មិត្តភក្តិ​ជាម​ន្ត្រី​កសិកម្ម​ម្ចាស់​កសិដ្ឋាន​មួយកន្លែង​កំពុងមាន​ក្តី​មោទនៈ​ចំពោះ​ការ​បង្កាត់​ពូជ​បង្កង​ដែល​តាម​ការប៉ាន់ប្រមាណ​ជោគជ័យ​៩០​ភាគរយ​ហើយ​។​
​អ្នកស្រី​វ៉ាន់ គីម​ហៀ​ង ម្ចាស់​កសិដ្ឋាន​ដំណាំ​ដូង និង​ចិញ្ចឹម​ត្រី​ស្ថិត​ក្នុងភូមិ​កោះ​ចម្ការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត​បាន​រៀបរាប់ថា កាលពីដើមឆ្នាំ​២០២០ កសិដ្ឋាន​របស់​អ្នកស្រី​ចាប់ផ្តើម​ដាំ​កូន​ដូង និង​ជីក​ស្រះ​អម​សងខាង​ជួរ​ដើម​ដូង​តែប៉ុណ្ណោះ​។

​ក្រោយមក​មិត្តភក្តិ​ប្តី​របស់​អ្នកស្រី​ដែលជា​មន្ត្រី​កសិកម្ម​ស្រុក​កំពង់ត្រាច​ក៏បាន​ណែនាំ​ឱ្យ​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ​ជីក​ទាំងនេះ​ជាជាង​ទុក​នៅ​ទំនេរ​។ ម្ល៉ោះហើយ​ទើប​នៅ​ពាក់កណ្តាល​ខែសីហា អ្នកស្រី​សម្រេច​ទិញ​កូន​ត្រី​អណ្តែង​៦០.០០០​ក្បាល​និង​កូន​ត្រី​ប្រា​២០.០០០​ក្បាល​មក​ចិញ្ចឹម​ទាំង​មិនបាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​អ្វី​សោះ​។ ម្ចាស់​កសិដ្ឋាន​បាន​បន្តថា មកដល់ពេលនេះ ត្រី​អណ្តែង​អាច​ល្មម​ចាប់​លក់​ដោយមាន​ម៉ូ​យមក​ចរចា​បណ្តើរៗ​ហើយ​។

​ជាមួយ​ភាពជោគជ័យ​ក្នុងការ​ចិញ្ចឹម​ត្រី​ទាំងពីរ​ប្រភេទ​នោះ​គ្រួសារ​អ្នកស្រី​បានទទួល​ការបង្ហាត់បង្ហាញ​បន្ថែម​ពី​មន្ត្រី​កសិកម្ម​ដដែល​នេះ​ទើប​ឈាន​ឆ្ពោះទៅ​ចាប់យក​ការ​បង្កាត់​ពូជ​បង្កង​មួយ​មុខ​ទៀត​។ ជា​កិច្ច​ចាប់ផ្តើម​អ្នកស្រី​បាន​ទិញ​ពី​អ្នកស្រុក​នូវ​បង្កង​ពូជ​ចំនួន​១៤​គូ​ដើម្បី​បង្កាត់​និង​ទិញ​កូន​បង្កង​២០០​ក្បាល​មក​លែង​អម​ក្នុង​ស្រះ​ដែល​ទំនេរ​។​ចំណែក​លទ្ធផល​នៃ​ការ​បង្កាត់​ពូជ​បង្កង​គឺ​បានទទួល​ជោគជ័យ​ជាក់ស្តែង​៩០​ភាគរយ​ហើយ​។​សង្ឃឹមថា​ការងារ​នេះ​មិន​នឹង​ដើរ​ថយក្រោយ​ទេ​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម