ដោយរិទ្ធិសែន/ខេត្តពោធិ៍សាត់៖សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយសារលង់ទឹកស្លាប់១ករណីទៀតហើយបន្ទាប់ពីប៉ុន្មានថ្ងៃមុនមានករណីមនុស្សលង់ទឹកស្លាប់ឡើងដល់ទៅចំនួន៤នាក់។កាលពីនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២០សមត្ថកិច្ចសហការចុះពិនិត្យនិងស្រាវជ្រាវសាកសពបុរសម្នាក់បានលង់ទឹកស្លាប់មួយផ្សេងទៀត។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថាសមត្ថកិច្ចនគបាលមូលដ្ឋានបានសហការចុះពិនិត្យ និងស្រាវជ្រាវសាកសពបុរសម្នាក់បានលង់ទឹកស្លាប់នៅត្រង់ចំណុចក្បែរផ្លូវចូលផ្ទះស្ត្រីជាម្ដាយ ជនរងគ្រោះដែលស្ថិតនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគបាលមូលដ្ឋានបានឱ្យដឹងថាសពជនរងគ្រោះមាន ឈ្មោះ ឃឿន ប៊ុនធឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅជាមួយស្ត្រីជាម្ដាយឈ្មោះ យ៉ែម យឹម អាយុ ៦២ឆ្នាំជនជាតិខ្មែររស់នៅភូមិឃុំស្រុកកើតហេតុគ្រាដែលជំនន់ទឹកភ្លៀងកំពង់វាយលុកខេត្តពោធិសាត់។
សេចក្តីរាយការណ៍ខាងលើដដែលបានបន្តទៀតថាក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យហើយជាលទ្ធផល ក្នុងការពិនិត្យជាក់ស្ដែងលើខ្លួនប្រាណសព ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាអំពើឃាតកម្មអ្វីនោះឡើយ ៕S/
