ចុងឆ្នាំនេះ លោក អេឡិច ចាន់ត្រា បានតំណែងធំ

2182
ចែករម្លែក

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេញ:ទោះបីជាស្ថិតក្នុងដំណាក់កាល ការងារស្ងប់ស្ងាត់បន្តិច មែន ប៉ុន្តែពេលនេះលោក អេឡិច ចាន់ត្រា ហាក់បីដូចជាត្រូវរង្វាន់ធំដូច្នេះដែរ ពោល ការងារចូលមកជាហូរហែរតែម្តង។ ជាក់ស្តែង លោក កំពុងទទួលការងារថ្មីជាអ្នក តំណាងផលិតផល ផ្គត់ផ្គង់សម្ភារៈលំអគេហដ្ឋាន ក្រដាសបិទជញ្ជាំង ម៉ាក អឹមខេ (MK) ដែលជាផលិតផលមានគុណភាពខ្ពស់ប្រទេសកូរ៉េ។

អេឡិច ចាន់ត្រា បានឲ្យដឹងថា ដោយសារតែដឹងពីគុណភាព អីចឹងលោកមិនរេរែក ចិត្ត ចំពោះការក្លាយជាអ្នកតំណាងផលិតផល ក្រដាសបិទជញ្ជាំងMK នោះទេ។ លោកថា មិនត្រឹមតែតម្លៃសមរម្យ ចំណែកគុណភាពក៏ល្អ មានការធានាត្រឹមត្រូវពីក្រុមហ៊ុន ដែលធ្វើឲ្យអតិថិជន មានទំនុកចិត្ត ហើយអ្វីដែលកាន់តែទាន់សម័យ គឺក្រដាស បិតជញ្ជាំង ក្រាលបាត មានច្រើនជម្រើសច្រើនពណ៌ទៅតាមចំណង់ ចំណូលចិត្ត និងមានប្រភេទជា ក្រដាសបិត3D ទៀតផង។

ទាក់ទងនឹងតម្លៃខ្លួន មុនក្លាយជាអ្នកតំណាងផលិតផលនេះ លោកកអេឡិច ចាន់ត្រា មិនបានបង្ហើបឲ្យដឹងទេ គ្រាន់តែលោកថា​តម្លៃមិនទាបទេ ខណៈដែលកន្លងមក អេឡិច ស៊ីថ្លៃមិនតិចឡើយពេលដែលលោកជាអ្នកតំណាងឲ្យផលិតផល ជា ច្រើន មកនេះ ។សរុបមកដល់ពេលនេះលោក អេឡិច កាន់តំណែងជាអ្នកតំណាងផលិតផល មិនក្រោម១០ផលិតផលឡើយ។

លោក លី ម៉េងគ័ង ហៅដេវីត លី អគ្គនាយកក្រុមហ៊ុន MK 66 បានឲ្យដឹងថា​ ផលិត ផលរបស់លោកបានដំណើរជិតមួយឆ្នាំហើយ និងទទួលបានអតិថិជនគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺអ្នកប្រើប្រាស់បានប្រាប់ពីគុណភាព នៃក្រដាសបិតជញ្ជាំង ម៉ាកMK តៗ គ្នា អីចឹងអ្នកធ្លាប់ប្រើពិតជាដឹងពីគុណភាពល្អរបស់ផលិតផល។

សូមជម្រាបថា ក្រុមហ៊ុន MK ជាក្រុមហ៊ុននាំចូលនូវផលិតផល លំអរគេហដ្ឋានទាន់ សម័យនាពេលបច្ចុប្បន្ន MK ផ្តល់នូវសេវាកម្មរហ័សទាន់ចិត្ត និងមានក្រុមជាងមាន បទពិសោធន៍យូរឆ្នាំ ព្រមទាំងមានទំនូលខុសត្រូវខ្ពស់។ MK មានដូចជា ក្រដាសបិត ជញ្ជាំងគុណភាពល្អ ក្រាស់ ជូតទឹកបាន មានការធានាពីរោងចក្រ គុណភាពជាប់ បានយូររហូតដល់បីឆ្នាំ និងមានសេវាលំហែទាំរយៈពេលបីខែជូនអតិថិជន។ ជាពិសេស ក្រុមហ៊ុន MK ក៏នាំចូលនូវ ការ៉ូឈើម៉ាក MK ដែលមានគុណភាពល្អ ដែលអាចការពារ ពីចំហេះកន្ទុយបារី ភ្លើងធូប ឬទៀន និងការយាយី ពីសត្វល្អិត ពិសេស ពីសត្វកណ្តៀរទៀតផង៕

ទីតាំងផ្សាយពាណិជ្ជកម្ម