Barcelona មាន​ផែនការ​ពង្រីក​ពហុកីឡាដ្ឋាន Nou Camp

339
ចែករម្លែក

​ក្លឹប Barcelona ត្រូវតែ​បន្ត​ផែនការ​ពង្រីក​ពហុកីឡាដ្ឋាន Nou Camp ដើម្បី​ប្រមូល​ថវិកា​ដែល​ខាត បង់​ដោយសារ​វី​រូស​កូ​វីដ ១៩ នេះ​បើតាម​ការអះអាង​របស់​អនុប្រធាន​ក្លឹប​លោក ច​ឌី ម័ស (Jordi Moix) ដោយបាន​បន្ថែមថា គម្រោង​ដែលមាន​ទឹកប្រាក់​៧៤០​លាន​ផោន​នឹងត្រូវ​ចំណាយ​។​
​ ​
​ក្លឹប​នេះ​បានប្រកាស​ពី​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​ជាមួយ​ក្រុមហ៊ុន Goldman Sachs កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ធ្វើ​ទំនើបកម្ម​ពហុកីឡាដ្ឋាន​នេះ ហើយនឹង​បង្កើន​សមត្ថភាព​ផ្ទុក​កៅអី​ពី​៩៩.០០០​កៅអី ទៅដល់ ១០៥.០០០​កៅអី​។​
​ ​
​ប្រសិនបើ​សមាជិក​ក្លឹប​យល់ព្រម​នឹង​ផែនការ​នេះ​នៅ​ឆ្នាំក្រោយ ការងារ​សាងសង់​នឹង​ចាប់ផ្តើម នៅ​ខែមិថុនា​ឆ្នាំ​២០២១ ហើយនឹង​ប្រើពេល​ប្រហែល​៥​ឆ្នាំ ដើម្បី​បញ្ចប់​ការងារ​។​
​ ​
​ការប្រកាស​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​តែមួយ​ដែល​ក្លឹប Barcelona បានចេញ​ផ្សាយ​តួលេខ​ហិរញ្ញវត្ថុ ដោយ​បង្ហាញ​ពី​ការខាតបង់​៨៨​លាន​ផោន ស្របពេល​បំណុល​សុទ្ធ​កើន​លើស​ទ្វេដង​ដល់ ៤៤០​លាន​ផោន​។​
​ ​
​ចំណូល​របស់​ក្លឹប​ក៏បាន​ធ្លាក់ចុះ​១៩​ភាគរយ​ផងដែរ​កាលពី​ឆ្នាំមុន គឺ​ស្មើនឹង​១២៣​លាន​ផោន ខណៈ​អ្នកគាំទ្រ​មិនអាច​ចូលរួម​ទស្សនា​ការប្រកួត​ដោយសារតែ​វិធានការ​សុ​វត្ថ​ភាព​ពី​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​ក្លឹប​នេះ​ក៏​ប៉ះពាល់​ដោយសារតែ​ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មកកាន់​ទីក្រុង​នេះ​ផងដែរ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ប៉ះពាល់​ដល់​ចំណូល​នៃ​ការចូល​ទស្សនា សារមន្ទីរ ដែល​តាម​ធម្មតារ​កមាន​១,២​លាន​នាក់​ក្នុង​មួយឆ្នាំ​។​
​ ​
​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​ជាមួយ​ក្រុមហ៊ុន Goldman Sachs ធានាថា តម្លៃ​ចំណាយ​លើ​ពហុ​កីឡា ដ្ឋា​ន​នេះ នឹងមិន​ជ្រៀតជ្រែក​ជាមួយនឹង​ដំណើរការ​ប្រចាំថ្ងៃ​របស់​ក្លឹប​ឬក៏​ប៉ះពាល់​ដល់ សមត្ថភាព​ទាក់ទាញ​និង​រក្សាទុក​កីឡាករ​ឆ្នើមៗ​ក្នុង​ពិភពលោក​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្លឹប Barcelona

ទីតាំងផ្សាយពាណិជ្ជកម្ម