West Ham ត្រៀម​បង្កើន​ប្រាក់​ឈ្នួល​ដល់ ឌី​ក្លែ​ន រ៉ា​យ ដល់​១២០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​

290
ចែករម្លែក

ក្លឹប West Ham ត្រៀម​បង្កើន​ប្រាក់​ឈ្នួល​ឲ្យ​កីឡាករ ឌី​ក្លែ​ន រ៉ា​យ (Declan Rice) នៅក្នុង​កិច្ច​ព្រម ព្រៀង​ថ្មី បន្ទាប់ពី​ព្យាយាម​រក្សាទុក​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូបនេះ​។​
​ ​
​រ៉ា​យ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​Chelsea នៅ​រដូវក្តៅ​នេះ ស្របពេល​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) គឺជា​អ្នក​កោតសរសើរ​កីឡាករ​រូបនេះ ដែល​ត្រូវបាន​ក្លឹប Chelsea ជម្រុះ​ចោល​តាំងពី​អាយុ​១៤​ឆ្នាំ ប៉ុន្តែ​ក្លឹប West Ham បាន​វាយតម្លៃ ៨០​លាន​ផោន​សម្រាប់​កីឡាករ​រូបនេះ​។​
​ ​
​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​នៅជាប់​កិច្ចសន្យា​លេង​ជាមួយ​ក្លឹប West Ham ដល់​រដូវក្តៅ​ឆ្នាំ​២០២៤ ប៉ុន្តែ​លោក ដេវីដ ម៉​យ (David Moyes) ចង់​ផ្តល់រ​ង្វាន់​ដល់ រ៉ា​យ ដើម្បី​ឲ្យ​កីឡាករ​រូបនេះ​បន្ត អនាគត​ជាមួយ​ក្លឹប​នេះ​ទៀត ហើយ​រារាំង​ការព្យាយាម​របស់​ក្លឹប​មួយចំនួន​។​
​ ​
​ក្លឹប West Ham ត្រៀម​បង្កើន​ប្រាក់​ឈ្នួល​ដល់ រ៉ា​យ ដោយ​បង្កើន​ពី​៦០.០០០​ផោន​ក្នុង​មួយ សប្តាហ៍​ដល់​១២០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​កិច្ចសន្យា​នេះ​នឹងមិន​ត្រឹមតែ​ផ្តល់ប្រាក់​ឈ្នួល​ថ្មី​ដល់ រ៉ា​យ ទេ ប៉ុន្តែ​នឹង​បន្ថែម​ការបន្ត​អនាគត របស់ខ្លួន​នៅ​ពហុកីឡាដ្ឋាន London Stadium ។​
​ ​
​ទោះបី​ជាមាន​ក្លឹប​ជាច្រើន​ចាប់អារម្មណ៍​ចង់បាន​ក៏ដោយ ក៏ រ៉ា​យ នៅតែ​បន្ត​បញ្ចេញ​សមត្ថភាព នៅ លើ​ទីលាន​ប្រកួត​ដដែល​។ រ៉ា​យ បាន​ក្លាយជា​ផ្នែក​សំខាន់​នៃ​តំបន់​បម្រើ​របស់​ក្លឹប West Ham ហើយ​កាលពី​រដូវ​កាល​មុន​បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​នៅ​រដូវ​កាល​ទី​៣​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឌី​ក្លែ​ន រ៉ា​យ (Declan Rice)

ទីតាំងផ្សាយពាណិជ្ជកម្ម