កីឡាករស៊ីលីផ្ទុះកំហឹងដាក់អាជ្ញាកណ្តាលអាមេរិកខាងត្បូងនិងមន្ត្រីដឹកនាំការប្រកួតកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការសម្រេចចាប់បាល់ប៉េណាល់ទីច្រើនលើក ច្រើនសាលើពួកគេ អំឡុងពេលប្រកួតចាញ់ក្រុមអ៊ុយរូហ្គាយ ២-១ នៅក្នុងការប្រកួតជម្រុះវើលខាប់។
ល្វីស ស្វារ៉េស (Luis Suarez) រកបានគ្រាប់បាល់ដំបូងសម្រាប់ក្រុមអ៊ុយរូហ្គាយ ដោយការទាត់ បាល់ប៉េណាល់ទីភ្លាមៗមុនពេលចប់តង់ទី១ ដោយមានជំនួយពីប្រព័ន្ធកាត់ក្តី VAR ។
ជាមួយនឹងភាពចម្រូងចម្រាសនៅរដូវកាលនេះ អាជ្ញាកណ្តាលសញ្ជាតិប៉ារ៉ាហ្គាយបានប្រើ ពេលវេលាយូរក្នុងការពិនិត្យប្រព័ន្ធ VAR ប៉ុន្តែបានចង្អុលចំណុចប៉េណាល់ទីបន្ទាប់ពីបាល់នោះ បានផ្លាតចេញពីខ្លួនកីឡាករ វេហ្គាស និងបន្តប៉ះដៃបន្តិចបន្តួច។
ទោះបីជាយ៉ាងណា កីឡាករ អាឡិកស៊ីស សានឆេស (Alexis Sanchez) រកបានគ្រាប់បាល់ស្មើ ឲ្យក្រុមស៊ីលីនៅដើមតង់ទី២ ។ កំហឹងរបស់កីឡាករស៊ីលីចាប់ផ្តើមកើនឡើងដោយសារតែ អាជ្ញាកណ្តាលបដិសេធមិនពិចារណាការទាមទារបាល់ប៉េណាល់ទីពីរលើករបស់ខ្លួនរួមទាំង បាល់ប៉ះដៃផងដែរ។
សហភាពបាល់ទាត់អាជីពរបស់ប្រទេសនេះបានគំរាមធ្វើការតវ៉ាផ្លូវការទៅកាន់សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងជុំវិញការសម្រេចចិត្តនេះ។ កីឡាករបច្ចុប្បន្ននិងអតីតកីឡាករក៏បានសម្តែង កំហឹងផងដែរ៕ ប្រែសម្រួល: ពិសិដ្ឋ
