​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​

152
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលារ ឆ្នាំ​២០២០ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ បាន​បើក​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​យោធា​ប្រចាំឆ្នាំ​២០២០ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​ថ្មើ​ជើង​លេខ​១​ចាស់​។ ស្ថិតនៅ​ក្នុងភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ ។​
​វគ្គ​ហ្វឹកហ្វឺន​នេះ​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ និង​ចូលរួម​ពី​លោក​ស៊ូ សិរី អភិបាលរង​ខេត្ត​,​លោក​មេបញ្ជាការ ,​មេបញ្ជាការរង ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​កងកម្លាំង​សិក្ខាកាម​ជាច្រើនរូប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ចំណុះឱ្យ​យោធភូមិភាគ​ទី​៤ រួមជាមួយ​ការិយាល័យ​ហ្វឹកហ្វឺន និង​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​បានរៀបចំ​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​យោធា​ឆ្នាំ​២០២០ ។​ដោយ​វគ្គ​នេះ​មាន​រយៈពេល​៩១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ ដែលមាន​សមាសភាព​ចូលរួម​ហ្វឹកហ្វឺន​សរុប​ចំនួន​១១០​នាក់ ។​ក្នុងនោះ​គណកម្មការ​គ្រប់គ្រង​វគ្គ​មាន​ចំនួន​១២​នាក់ យោធា​ចា​រ្យ ៨​នាក់ និង​កម្មសិក្សាការី​ចំនួន​៩០​នាក់ ក្នុងនោះ​ស្រី​៣​នាក់ មកពី​តំបន់​ប្រតិបត្តិការ​សឹក​រង​៨​ក្រុង​/​ស្រុក ក្នុង​ខេត្តព្រះវិហារ ។​

​លោក​ស៊ូ សិរី អភិបាលរង​ខេត្តព្រះវិហារ បាន​ថ្លែង​នូវ​ការកោតសរសើ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​មេបញ្ជាការ​សឹក​រង​ខេត្តព្រះវិហារ ពិសេស​លោក​មេបញ្ជាការ​ភូមិភាគ​ទី​៤​ដែល​បានរៀបចំ​នូវ​វគ្គ​ហ្វឹកហ្វឺន​នេះ​ឡើង​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​រួមចំណែក​កសាង​ធនធានមនុស្ស​ក្នុង​កងយោធពល​ខេមរៈភូមិន្ទ​។​

​ថ្លែង​បើក​វគ្គ​ហ្វឹកហ្វឺន​នាពេលនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ពៅ​ហេង​បាន​ផ្ដាំផ្ញើ​ទៅដល់​កម្មសិក្សាការី​ទាំងអស់​ត្រូវខិតខំ​បង្កើន​ការយកចិត្តទុកដាក់​ហ្វឹកហ្វឺន​ជំនាញ​អំពី​វគ្គ​នេះ ត្រូវគោរព​វិន័យ និង​អនុវត្តន៍​នូវ​បទបញ្ជារ​ផ្ទៃក្នុង​។​លោក​ក៏បាន​ធ្វើការ​ណែនាំ​ដល់​សិក្ខាកាម​ទាំងអស់​សូម​មានការ​ប្រុងប្រយ័ត្ន និង​ត្រូវធ្វើ​អនាម័យ​ជាប្រចាំ ដើម្បី​ការពារ​ពី​ជំងឺ​កូ​វីដ​១៩ ហើយ​ត្រូវ​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​តាម​គោល​កាណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ជាប្រចាំ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម