ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក សៅ សុខា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ស្រុករមាសហែក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ ព្រមទាំងក្រុមការងារ បានចូលរួមក្នុងពិធីប្រគល់សម្ភារ និងគ្រឿងបរិក្ខារពេទ្ត ដល់មន្ទីរពេទ្យបង្អែក ស្រុករមាសហែក ដើម្បីឆ្លើយតបយុទ្ធនាការ បង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩ ។ សម្ភារដែលបានប្រគល់ជូន រួមមាន សាប៊ូលាងដៃ ៦៦០ដុំ, ម៉ាស ១០២០ប្រអប់, អាល់កុល ១.៧៤០ លីត្រ ។

ក្នុងពិធីនោះ លោក សៅ សុខា បានផ្ដាំផ្ញើដល់គ្រូពេទ្យ តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងខេត្តទាំងអស់ ឱ្យបន្តការខិតខំយកចិត្តទុកដាក់ និងសហការថែមទៀត ឱ្យបានល្អ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន រួមនឹងអ្នកពាក់ព័ន្ធ ពិសេសផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ អំពីវិធានការអនាម័យ តាមក្រសួងសុខាភិបាល ក្នុងគោលដៅរួមគ្នាទប់ស្កាត់ ការឆ្លងជំងឺដ៏កាចសាហាវ មួយនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕S/


