ក្រុមហ៊ុន Hyundaiប្រកាសបង់រលស់ដោយ មិនបាច់មានប្រាក់កក់និង បំពេញឯកសារ

849
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រុមហ៊ុន Hyundai ដែលបាននាំចូលផ្ដាច់មុខនូវរថយន្ត Hyundai មកកាន់ទីផ្សារកម្ពុជាបានប្រកាសពីការដាក់ចេញនូវប្រូម៉ូសិនដ៏អស្ចារ្យមួយសម្រាប់ជាកាដូមុនថ្ងៃបុណ្យគ្រីស្មាស់មកដល់ ដោយអតិថិជនក្រុមហ៊ុននេះអាចធ្វើការបង់រំលស់រថយន្ត SUV ពេញនិយមម៉ូដែល Santa Fe ឬរថយន្តវ៉ែនប្រណីតម៉ូដែល H-1 និងរថយន្តក្រុងខ្នាតតូចម៉ូដែល County ដោយមិនបាច់មានប្រាក់កក់នោះទេ។

ទាក់ទិនទៅនឹងការបង់រំលស់នេះដែរបើតាមលោក ប្រាយអ៊ែនខូ ជានាយកក្រុមហ៊ុនហ៊ីយ៉ាន់ដាយ(Hyundai)បានឱ្យដឹងថា”អតិថិជនគ្រាន់តែយល់ព្រមលើលក្ខខណ្ឌណាមួយជាមួយធានាគារដែលជាដៃគូរបស់ក្រុមហ៊ុន Hyundai កម្ពុជា ដែលមានធានា Bred Bank (បង់រំលស់បានដល់ ៦ឆ្នាំ) និងធានា Shinhan Bank (បង់រំលស់បានដល់ ៧ឆ្នាំ) នោះអតិថិជននឹងអាចបើករថយន្តក្នុងក្ដីស្រមៃរបស់ខ្លួន យកទៅផ្ទះ ដោយមិនបាច់មានប្រាក់កក់នោះឡើយ”។

លោកបានបន្តឱ្យដឹងថាអតិថិជនអាចទទួលបានរថយន្ត Hyundai យកទៅជិះបានយ៉ាងងាយស្រួល ដោយគ្រាន់តែធ្វើការបង់រំលស់ប្រចាំខែមួយមុខប៉ុណ្ណោះ។ នេះក៏ដោយសារតែ Hyundai កម្ពុជានឹងជាអ្នករ៉ាប់រងនូវប្រាក់កក់ចំនួន ១០ភាគរយ នៃតម្លៃរថយន្ត ជំនួសអតិថិជនរបស់ខ្លួន។

ជុំវិញការបង់រំលស់នេះដែរលោក ប្រាយអ៊ែនខូ បានឱ្យដឹងផងថា”បន្ថែមពីលើប្រូម៉ូសិនឈ្មោះថា Ultimate Deal នេះដែរ ក្រុមហ៊ុន Hyundai ក៏មានផ្ដល់ជូនមកជាមួយគ្នានូវប្រូម៉ូសិន Ultimate Service ដើម្បីធានាថារថយន្តរបស់អតិថិជននឹងទទួលបាននូវការថែទាំ និងត្រួតពិនិត្យជាប្រចាំពីអ្នកជំនាញ”។

លោកថា នៅក្នុងខែតុលានេះដែរ ក្រុមហ៊ុន Hyundai ក៏បានរៀបចំនូវកម្មវិធីតាំងបង្ហាញរថយន្តកំពូលៗរបស់ខ្លួននៅទីតាំងចំនួនពីរ ដែលទីមួយគឺនៅផ្សារទំនើបអ៊ីអនទីពីរ ធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា។ ទីតាំងទីពីរគឺនៅ TK Avenue ដែលធ្វើឡើងនាថ្ងៃទី ១៧-១៨ ខែតុលា។ព្រមជាមួយគ្នាដើម្បីស្គាល់កាន់តែច្បាស់ និងទទួលបានបទពិសោធន៍ស្ដែងៗជាមួយរថយន្ត Hyundai អតិថិជនក្រុមហ៊ុននេះក៏អាចធ្វើការកក់សម្រាប់ការបើកបរសាកល្បង (Test Drive) នៅ Showroom លើមហាវិថីមុនីវង្ស និង Showroom នៅ City Store របស់ Hyundai បានផងដែរ៕

ទីតាំងផ្សាយពាណិជ្ជកម្ម