ដោយៈ រ៉ាម៉ន / ភ្នំពេញៈ កាលពីព្រឹក ថ្ងៃទី១០ តុលា នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការងារ ប្រមូលសំរាម ដោយបានជួបដោះស្រាយ ជូនកម្មករ កម្មការិនី ក្រុមហ៊ុនស៊ីនទ្រី ៣០០ នាក់ ដែលស្ម័គ្រចិត្ត ចូលធ្វើការងារវិញ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងខណ្ឌដូនពេញ ។

លោកអភិបាលរាជធានីភ្នំពេញ ជឿជាក់ថាៈ មិនយូរទេ ការប្រមូលសំរាម នឹងលែងជាបញ្ហា បើទោះបី កម្មករស៊ិនទ្រី ធ្វើកូដកម្មមិនប្រមូលសំរាម ក៏ដោយចុះ ពីព្រោះអាជ្ញាធរខណ្ឌទាំង ១៤ ផ្សារធំៗ ចេញប្រមូលសំរាម ទាំងយប់ ទាំងថ្ងៃហើយ។
គួរបញ្ជាក់ថាៈ ចាប់តាំងពីល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ កម្មករ ប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីនទ្រី បានធ្វើកូដកម្ម នៅយានដ្ឋានក្រុមហ៊ុនស៊ីនទ្រី ដែលមានទីតាំង នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនចេញប្រមូលសំរាម ដែលធ្វើឱ្យមានសំរាម កកស្ទះនៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ៕S/

