ដោយៈ គូលែន / សៀមរាបៈ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះពិនិត្យស្ថានភាព ទឹកស្ទឹងសៀមរាប នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ដើម្បីបញ្ចៀសការជន់លិច ក្រុងសៀមរាប ដោយជំនន់ទឹកភ្លៀង ដែលខេត្តសៀមរាប មានភ្លៀងធ្លាក់ជាប់ៗគ្នា ប៉ុន្មានថ្ងៃនេះ។លោក ទៀ សីហា បានបញ្ជាក់ថាៈ កាចុះពិនិត្យស្ថានភាពទឹកស្ទឹងសៀមរាប ដើម្បីបញ្ចៀសការជន់លិច ក្នុងក្រុងសៀមរាប ដោយសារជំនន់ទឹកភ្លៀង។

ជាមួយនឹងការពិនិត្យនេះ ដើម្បីត្រៀមបង្ការ និងពិនិត្យលទ្ធភាពបច្ចេកទេស បើកបន្ធូរសភាពទឹកស្ទឹងសៀមរាប មិនឲ្យជន់លិច ដោយសារជំនន់ទឹកភ្លៀង។ ទន្ទឹមនឹងនេះ លោក ក៏បានត្រៀមឱ្យក្រុមការងារ បច្ចេកទេស មន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយ អាជ្ញាធរជាតិអប្សរា បើកទ្វារទឹកមួយចំនួន ដើម្បីបន្ថយបរិមាណទឹកស្ទឹងផងដែរ៕S/

