Home ព័ត៌មានជាតិ សង្គម អភិបាលខេត្ត​ស...

អភិបាលខេត្ត​ស្វាយរៀង ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការអភិវឌ្ឍ​នានា ក្នុង​ខេត្ត​

​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង អមដំណើរ​ដោយ លោក​អភិបាលរង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​អភិបាលក្រុង​បាវិត និង​មន្ត្រី​ពាក់ព័ន្ធ មួយចំនួនទៀត នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល ពី​ស្ថានភាព នៃ​ការអភិវឌ្ឍ​នានា នៅក្នុង​ក្រុង​ស្វាយរៀង និង​ក្រុង​បាវិត ។​

​ប្រតិភូ​មួយក្រុម​នេះ បាន​ផ្ដោតទៅលើៈ​
១-​ពិនិត្យ​ប្រព័ន្ធ​លូ​រំដោះ​ទឹក នៅក្នុង​ក្រុង​ស្វាយរៀង និង​ស្ថានភាព​កំពស់​ទឹកភ្លៀង ដើម្បី​បង្ការ​ហានិភ័យ ដែល​អាច​កើតឡើង ដោយសារ​ជំនន់​ទឹកភ្លៀង នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ កន្លងមកនេះ ដែល​ប្រទេស​កម្ពុជា ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ ពី​ប្រទេសជិតខាង​។​
២-​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ខ្សែក្រវាត់​ព្រំដែន ផ្លូវ​វាង សម្រាប់​ឡាន​កុងតឺន័រ ដឹកទំនិញ​ចេញចូល នៅ​ក្រុង​បាវិត និង​រៀបចំ​អភិវឌ្ឍន៍​ទីតាំង ចំណតរថយន្ត​កុងតឺន័រ រវាង​កម្ពុជា និង វៀតណាម ដើម្បី​បញ្ចៀស​ការកកស្ទះ​ទំនិញ​។


៣-​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​បេតុង​នានា ដែល​បាន​ស្ថាបនា​រួចរាល់ ១០០% ។​
៤-​ពិនិត្យមើល​ទីតាំង អាង​ចម្រោះ​ទឹក​កង្វក់ ទីតាំង​ញែក​សម្រាម ទីតាំង​ផលិត​អាង​ចំរោះ​ទឹក​កង្វក់ ក្នុង​ក្រុង​បាវិត ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់ នាពេលខាងមុខ​។​
៥- ពិនិត្យមើល​ដំណើរការ​សាងសង់ សាលាសង្កាត់ ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​បាវិត និង​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង​បាវិត ដែល​កំពុង​សាងសង់ សម្រេចបាន​ប្រមាណ ៨៥% ហើយ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular