​រាជរដ្ឋាភិបាល​ផ្តល់​កម្លាំងចិត្ត​ដ៏​រឹងមាំ​ដល់​កងកម្លាំង​ការពារ​បន្ទាត់​ព្រំដែន​ ​ ​

1681
ចែករម្លែក
  • 28
    Shares

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​“​ការយកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​កងកម្លាំង​តាម​បន្ទាត់​ព្រំដែន​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ការលើកទឹកចិត្ត​ដល់​កងកម្លាំង​ទាំងអស់ ឲ្យ​មាន​ការតស៊ូ និង​ក្លាហាន​ក្នុង​កិច្ចការ​ការពារ​បូរណភាព​ដែនដី​”​។​

មានប្រសាសន៍​បែបនេះ បានលើកឡើង​ក្នុងពេលដែល​លោក ហូ សិទ្ធី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជានា​យក​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​និង​ចងសម្ព័ន្ធ​មេត្រីភាព។ក្នុងនោះបាននាំយក​អំណោយ​មួយចំនួន​មក​ចែក​ជួន​ដល់​កងកម្លាំង​វរ​សេនា​តូច​៣៨៥​ចំណុះ​ឲ្យ​កងពលតូច​អន្តរាគមន៍​លេខ​៨ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខិតជិត​ចូល​មកដល់​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៧ នៅ​វរៈ​សេនា​តូច​លេខ​៣៨៥​ប្រចាំ​ច្រក​តាថាវ​។​

​ក្នុងឱកាស​នោះដែរ លោក​វរសេនីយ៍ឯក សៀ រឿន មេបញ្ជាការ​វរ​សេនា​តូច​លេខ​៣៨៥ ជំនួសមុខ​ឲ្យ​នាយ និង​ពលទាហាន​ទាំងអស់​ក៏បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់ ប្រតិភូ​សម្ព័ន្ធមេត្រីភាព​ដែលជា​និច្ច​ជា​កាល​លោក​តែងតែ​ចុះមក​សួរសុខទុក្ខ និង​សំណេះសំណាល​ដល់​កងកម្លាំង​ដែល​ឈរជើង​ការពារ​បូរណភាព​ដែនដី​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ទិស​ទី​១ ប្រាសាទព្រះវិហារ ។

សម្រាប់​ឱកាស​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នេះ​សបញ្ជាក់​អោយឃើញ​យ៉ាងច្បាស់​អំពី​មនោ​ស​ញ្ជេ​ត​នា​អាណិត​ស្រលាញ់​និង​ជាការ​បង្ហាញអោយឃើញ អំពី​ការផ្សាភ្ជាប់​ទំនាក់ទំនង​គ្នា​យ៉ាងរឹងមាំ​រវាង​សមរភូមិ​មុខ​និង​សមរភូមិ​ក្រោយ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​ហូសិទ្ធី​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយ​ដ​រដ្ឋមន្ត្រី​បាន​ថ្លែង​កោត​ស​សើរ​ចំពោះ​ការយកចិត្តទុកដាក់​និង​ខិតខំ​របស់​កងកម្លាំងរ​បស់​យើង​ក្នុង​កិច្ច​ការការពា​ដែនដី​ហើយ​លោក​ក៏បាន​នាំយក​នូវ​ប្រសាសន៍​ផ្តាំផ្ញើរ​ពី​សំណក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ ដែលជា​និច្ច​ជា​កាល​លោក​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​កងកម្លាំង ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ជានិច្ច​។

​លោក​ក៏បាន​ផ្តាំផ្ញើ​ឲ្យ​កងកម្លាំង​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ខ្លួនឯង​ត្រូវ​ជាស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ និង​អាច​បណ្តាល​ឲ្យ​មាន​អំពើហិង្សា​ផ្សេងៗ​កើតឡើង​។​

​គួរបញ្ជាក់​ផងដែរ​ថា អំណោយ​ដែល​ត្រូវ​យកមក​ចែកជូន​ដល់​កងកម្លាំង​នៅពេលនេះ រួមមាន​៖ ថ្នាំពេទ្យ និង​សម្ភារៈប្រើប្រាស់​ផ្សេងៗ រួម​និង​ថវិកា​មួយចំនួន​ផងដែរ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម