Cambodia DOZO ភោជនីយដ្ឋាន​បែប​ជប៉ុន បើកសម្ពោធ​ជា​ផ្លូវការ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ភោជនីយដ្ឋាន​បែប​ជប៉ុន ដែលមាន​ឈ្មោះថា Cambodia DOZO ដែលមាន​ទីតាំង នៅ​ផ្សារ​ទំនើប The One Mall សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ បាន​ត្រូវ​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ នេះ ដោយបាន​អញ្ជើញ​ភ្ញៀវកិត្តិយស​ជាច្រើន បាន​ភ្លក្ស​នូវ​រសជាតិ មុខម្ហូប​ពិសេសៗ​របស់ខ្លួន​។ ភោជនីយដ្ឋាន Cambodia DOZO បង្កើតឡើង ក្នុង​គោលបំណង ផ្តល់ជូន​នូវ​បទពិសោធន៍​ថ្មី នៃ​រសជាតិ​ម្ហូបអាហារ បែប​ជប៉ុន​ដ៏​ឈ្ងុយឆ្ងាញ់ មិន​ធ្លាប់មាន ពីមុនមក ដល់​ប្រជាជន​កម្ពុជា ក៏ដូចជា ជនបរទេស​ទូទៅ ផងដែរ​។​

​លោក Chris Huang នាយក​ប្រតិបត្តិ​ភោជនីយដ្ឋាន Cambodia DOZO បាន​ថាៈ ” យើង​ពិត​ជាមាន​សេចក្តី រំភើប​រីករាយ​បំផុត ក្នុងការ​នាំយក នូវ​រសជាតិ​ម្ហូបអាហារ បែប​ជប៉ុន ជូន​ដល់​អតិថិជន​ទាំងអស់ មិន​ថា​គាត់​អញ្ជើញ មក​តែម្នាក់ឯង ឬ​ជា​លក្ខណៈ គ្រួសារ​នោះទេ យើង​នឹង​ផ្តល់​ឲ្យ​ពួកគាត់ នូវ​បទពិសោធន៍ ដែល​មិនអាច​បំភ្លេចបាន ជាមួយ​រសជាតិ មុខម្ហូប​ពិសេសៗ របស់​យើង​។ យើង​យល់ច្បាស់​ពី​រសជាតិ ដែល​អតិថិជន​ទាំងអស់ ចង់បាន ដូច្នេះហើយ​រាល់​បញ្ជី មុខម្ហូប​ទាំងអស់ នៅ DOZO សុទ្ធតែ​បានជ្រើសរើស​យ៉ាង យកចិត្តទុកដាក់​បំផុត​សម្រាប់​ពួកគាត់​។ សម្រាប់​មុខម្ហូប​ពិសេសៗ ប្រចាំ​ភោជនីយដ្ឋាន DOZO របស់​យើង មានដូចជា Caramelized Salmon Pressed Sushi, Diced Beef Garlic, Flavor Charcoal និង Crunchy Deep-Fried Chicken Carliage ជាដើម​។ យើង​សន្យា​ផ្តល់នូវ រសជាតិ​អាហារ ដ៏​ឈ្ងុយឆ្ងាញ់ និង​អាហារ​ពិសេសៗ បែប​ជប៉ុន ជូន​ដល់​មហាជន​ទូទៅ ក្នុង​រាជធានី​ភ្នំពេញ​នេះ ” ។​

​លោកនាយក​ប្រតិបត្តិ បាន​បន្ថែមថាៈ ” បេសកកម្ម​របស់​យើង គឺ​នាំយក​រសជាតិ​ម្ហូបអាហារ​ជប៉ុន ជូន​ដល់​ប្រជាជន​កម្ពុជា ក៏ដូចជា ប្រទេស​ផ្សេងៗ​ទៀត ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​។ យើង​នឹង​ផ្តល់​សេវាកម្ម​ម្ហូបអាហារ ដែលមាន​គុណភាព មាន​អនាម័យ​ខ្ពស់ ក៏ដូចជា ការកម្សាន្ត​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា ផងដែរ​។ អំឡុងពេល​សម្ភោ​ធ យើង​ក៏បាន​ផ្តល់ជូន ភ្ញៀវកិត្តិយស ដែល​បាន​អញ្ជើញ​ចូលរួម ជាង ២៥០​នាក់ ឲ្យ​បាន​ភ្លក្ស​រសជាតិ អាហារ​ពិសេសៗ រួម​នឹង​ស្រា​បៀរ ដោយ​ឥតគិតថ្លៃ ផងដែរ “​។​

​គួរ​ឲ្យ​ដឹងផង​ដែរ​ថា ភោជនីយដ្ឋាន DOZO តុបតែង​តាម​គំរូ​រចនាបថ ភោជនីយដ្ឋាន​ជប៉ុន ដោយ​បង្ហាញ​ពី​ទិដ្ឋភាព​ប្លែកៗ ដែលជា​គំនិត​ច្នៃប្រឌិត​របស់ ជនជាតិ​ជប៉ុន និង​បញ្ចូល​នូវ​បញ្ជី​ឈ្មោះ មុខម្ហូប​ពិសេស ដែល​ឆ្លុះបញ្ចាំង​ពី អត្តសញ្ញាណ​របស់ DOZO ។ ការ​រចនា និង​តុបតែង​នៅក្នុង​ហាង​ទាំងមូល គឺមាន​លក្ខណៈពិសេស និង​មាន​ភាព​ប្រណីត ដើម្បី​បង្កើត​ឲ្យ​បាន នូវ​យុគសម័យ​អេ​ដូ នៃ​ទេសភាព តាម​ដងផ្លូវ​របស់​ជ​ប៉ុន បញ្ចូល​ជាមួយ​ភាពទំនើប និង​និមិត្ត​របស់​ជប៉ុន​។ ភោជនីយដ្ឋាន DOZO បើក​ដំណើរការ រយៈពេល ៧​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ចាប់ពី​ម៉ោង ៥ ល្ងាច រហូតដល់​ពាក់កណ្តាល​អធ្រាត្រ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular