Home ព័ត៌មានជាតិ សន្តិសុខ ​អាជ្ញាធរ​ថៃ​...

​អាជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​មក​ស្រុក​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​

ដោយៈ​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ បញ្ជូនមក​ស្រុកកំណើត​វិញ បន្ទាប់ពី​បាន​ដោះលែង​ពី​ពន្ធនាគារ ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង ក្នុង​ទឹកដី​ថៃ​។ ពិធី​ប្រគល់ និង​ទទួល​ពលរដ្ឋ​ខ្មែរ​ម្នាក់​នោះបាន​ធ្វើឡើង​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ច្រកព្រំដែន​អន្តរជាតិ ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល ប្រចាំ​ច្រកព្រំដែន​អន្តរជាតិ ជាំ​ស្រងាំ បាន​និយាយថាៈ ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ បញ្ជូនមក​នោះ មានឈ្មោះ អ៊ឹ​ន វណ្ណៈ អាយុ ៤២​ឆ្នាំ​រស់នៅ​ភូមិប​ប្រាំង​សំរោង ឃុំ​ជ្រនាង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​បុរស​ម្នាក់នេះ ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់ខ្លួន នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង ក្នុង​ទឹកដី​ថៃ ដោយ​ចូល​តាម​ច្រក​ចាក់ច្រែង​ហើយ​ត្រូវបាន​យកទៅដាក់​ពន្ធនាគារ នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ រហូតដល់​ថ្ងៃទី​១០ ខែតុលា​ឆ្នាំ​២០២០​នេះ ទើប​ដោះលែង​ហើយ​បញ្ជូន​មកកាន់​ស្រុកកំណើត​វិញ​៕S/

​រូបភាព​:​អាជ្ញាធរ​ថៃ​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ម្នា​ក់មក​ស្រុក​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​៕​បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular