តារា​សម្តែង គង់ រ៉ា​យុទ្ធ និង អ៊ឹម សុគន្ធា យក​អំណោយ​ជូន​អ្នកធាក់ស៊ីក្លូ​ចំ​ថ្ងៃ​ពិសេស

846
ចែករម្លែក

ដោយ​: បូ​រិ​ន​/​ភ្នំពេញ​៖ តារា​សម្តែង​ដែលជា​ប្តី​ប្រពន្ធ គឺ​លោក​គង់ រ៉ា​យុទ្ធ និង​អ្នកនាង អ៊ឹម សុគន្ធា​យក​អំណោយ​ជូន​តាៗ​ពូៗ​ស៊ីក្លូ​ចំនួន​១៣២​នាក់​នៅ​វត្ត​នាគ​វ័​ន្ត​។​ការធ្វើ​ទាន​នេះ​ចំ​ថ្ងៃ​ពិសេស​របស់​គូស្នេហ៍​នេះ​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​។​

​ក្រុម​អ្នកសិល្បៈ និង សមាជិក​អ្នករកស៊ី​អន​ឡាញ បានបង្ហាញ​វត្តមាន​យ៉ាង​កុះករ​ជាមួយ​តារា សម្តែង​លោក គង់ រ៉ា​យុទ្ធ និង​អ្នកនាង អ៊ឹម សុគន្ធា ក្នុង​ពិធី​ចែក​អំណោយ​និង​ថវិកា​បន្តិច បន្តួច​នេះ​។​

​អ្នកនាង អ៊ឹម សុគន្ធា បាន​ថ្លែងឱ្យដឹងថា ថ្ងៃនេះ​អ្នកនាង​និង​ស្វាមី រួមទាំង​សិល្បករ​សិល្បការិនី ទាំងអស់គ្នា​មាន​អារម្មណ៍​ចិត្ត ដោយ​ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស​ក្នុង​ជីវិត​របស់​នាង​។ ជា​ថ្ងៃ​ខួបកំណើត របស់​។ មូលហេតុ​នេះ នាង​សម្រេចចិត្ត ធ្វើបុណ្យ​ប្រគេន​ទេយ្យទាន​ព្រះសង្ឃ និង​ចែក​អំណោយ ជូនៗ​ដល់​ចាស់​តាៗ​ពូៗ​ស៊ីក្លូ​១៣២​នាក់ ដោយ​មុន​កម្មវិធី​គ្រោង​១០០​នាក់​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត អ្នកនាង​ធ្លាប់​ឪពុក​ជា​អ្នក​ធ្លាប់​រត់​ស៊ីក្លូ ដើម្បី​ចិញ្ចើម​គ្រួ​សារតាំង​ជំនាន់​សង្គម​ដើម​មកម្ល៉េះ​។ នេះ​ជាហេតុ​នាំឱ្យ​អ្នកនាង​ចាំ​ភ្លេច​ដល់​រឿងរ៉ាវ​ធាក់​ស៊ីក្លូ និង នឹក​ដល់​គុណ​លោកឪពុក​។

​អ្នកនាង អ៊ឹម សុគន្ធា បាន​បង្ហើប​ឱ្យដឹងទៀតថា កម្មវិធី​សប្បុរសធម៌​លើក​នេះ នាង​បាន​ចំណាយ ប្រហែលជា​ខ្ទង់​ជិត​បួន​ពាន់​ដុល្លារ សម្រាប់​ការឧបត្ថម្ភ​ជា​អំណោយ​និង​ថវិកា​។ នាង​នៅតែ​បន្ត ឆន្ទៈ​ជួយ​ដល់​អ្នកក្រីក្រ និង​អ្នក​ខ្វះខាត​ជាប់​ជានិច្ច ដោយ​តាម​គន្លង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​គាំទ្រ​ដល់​អ្នកធាក់ស៊ីក្លូ​ក្នុង រាជធានី​ភ្នំពេញ​។ អ្វីដែល​ជាសំខាន់​នោះ​ប្រាក់ចំណេញ​ពីមុខ​របប​គ្រឿងសម្អាង​និង​អន​ឡាញ របស់​ក្រុមហ៊ុន HK7 Co.,Ltd របស់​អ្នកនាង​នោះ នឹង​ដក​មកជួយ​សង្គម​និង​អ្នកក្រីក្រ​បន្តទៀត​។ នាង​សន្យា​នឹង​ឧស្សាហ៍​ចេញមុខ​ដើម្បី​សង្គម និង​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក មានការ​ខ្វះខាត​។​

​សូម​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ ក្នុង​វិបត្តិ​កូ​វីដ​១៩ តារា​ទាំង​ពីរបាន បង្ហាញ​វត្តមាន​រួមគ្នា​នៅ​អង្គការ​ពន្លឺ​អនាគត ដោយ​ឧបត្ថម្ភ​ថវិកា​ជួយ​ក្មេងៗ​កំព្រា​និង​ក្រីក្រ ជាច្រើន​នាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម