ការបាញ់​មី​ស៊ី​ល “​ពិឃាត​នាវា​” លឿន​ជាង​សំឡេង​របស់​រុស្ស៊ី បាន​លេច​ធ្លាយ​លើ​អន​ឡាញ

1586
ចែករម្លែក

ក្រសួងការពារជាតិ​រុស្ស៊ី​បាន​បញ្ចេញ​វីដេអូ​នៃ​ប្រព័ន្ធ​ការពារ​ឆ្នេរសមុទ្រ​ដ៏​ប្រល័យ​បំផុត​មួយ​នៅក្នុង​ការបាញ់​មី​ស៊ី​ល​លឿន​ជាង​សំឡេង​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ប្រឆាំងនឹង​គោលដៅ​កងទ័ពជើងទឹក​មួយកន្លែង​។ នេះ​បើតាម​វេ​ប​សាយ​ស្ពុ​ត​និករ​បស់​រុស្ស៊ី​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី ១២ កក្កដា​។

វីដេអូ ដែល​បង្ហោះ​នៅលើ​ឆា​នែ​ល​យូ​ធ្យូ​ប​ផ្លូវការ​របស់​ក្រសួងការពារជាតិ​រុស្ស៊ី បានបង្ហាញ​ប្រព័ន្ធ​ការពារ​ឆ្នេរ​ចល័ត Bastion-P បាញ់​មី​ស៊ី​ល​ប្រឆាំង​នាវា​លឿន​ជាង​សំឡេង P-800 Oniks ដាក់​គោលដៅ​កងទ័ពជើងទឹក​មួយកន្លែង ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ឆ្នេរ​រុស្ស៊ី​ប្រមាណ ១៥០ គីឡូម៉ែត្រ អំឡុង​សមយុទ្ធ​មួយ​។

យោងតាម​កាសែត Rossiyskaya Gazeta ជើង​ទម្រ​បាញ់​មី​ស៊ី​ល​នោះ​ទំនងជា​ផ្នែក​មួយ​នៃ​កងវរសេនាតូច​មី​ស៊ី​ល​នៃ​កង​នាវាចម្បាំង​ប៉ាស៊ីហ្វិក​របស់​រុស្ស៊ី ដែលជា​កងកម្លាំង​ការពារ​ឆ្នេរ​។

នៅមុន​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នេះ កងវរសេនាតូច​រុស្ស៊ី​នេះ​បាន​អនុវត្ត​ការ​ដង្ហែ​ក្បួន​ប្រវែង ២០០ គីឡូម៉ែត្រ​ពី​តំបន់​ដាក់ពង្រាយ​ដើម​របស់ខ្លួន ទៅកាន់​តំបន់​សម្រាប់​បាញ់​មី​ស៊ី​ល ដែល​ស្ថិតនៅ​រយៈ​ចម្ងាយ​ហ្វឹកហាត់​របស់​កង​នាវាចម្បាំង​។

ប្រព័ន្ធ​ប្រឆាំង​នាវា Bastion-P នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ចូលរួម​ក្នុងការ​វាយ​គោលដៅ​លើ​ផ្ទៃសមុទ្រ រួមមាន​ក្រុម​នាវា​ផ្ទុក​យន្តហោះ យន្តហោះ​ដែល​កំពុង​ចុះចត និង ក្បួន​នាវា​អមដំណើរ​។

​ក្នុង​រយៈ​សមត្ថភាព​ស្តង់ដារ​របស់ខ្លួន ប្រព័ន្ធ Bastion-P អាច​បាញ់​មី​ស៊ី​ល​ប្រឆាំង​នាវា P-800 ចំនួន ២៤ គ្រាប់ និង​អាច​ការពារ​ឆ្នេរ​បាន​រហូតដល់​ទៅ ៦០០ គីឡូម៉ែត្រ ពី​ប្រតិបត្តិ​ការដាក់ចេញ​នាវា​ឡើង​ទឹក​ចុះ​គោក​បាន​របស់​សត្រូវ​៕

ប្រព័ន្ធ​ប្រឆាំង​នាវា Bastion-P របស់​រុស្ស៊ី