ហ៊ុមព័ទ្ធដោយផ្ទាំងទស្សនីភាពក្រហមច្រាលដ៏គួរឱ្យទាក់ទាញ កសិករទាំងនេះកំពុងប្រមូលផលម្ទេសក្រហមក្រៀមយ៉ាងសប្បាយរីករាយនៅប្រទេសចិន។
រូបភាពពីលើអាកាសដ៏ស្អាតអស្ចារ្យទាំងនេះបង្ហាញពីកសិករប្រមូលផលម្ទេសកាលពីថ្ងៃពុធ សប្ដាហ៍នេះនៅក្រុងឃូកា (Kuqa) តំបន់ស្វយ័តស៊ីនជាំង វីហ្គួ (Xinjiang Uygur) នៅភាគពាយព្យនៃប្រទេសចិន។
កសិករបានបន្តដាំដំណាំម្ទេស បន្ទាប់ពីប្រមូលផលខ្ទឹមសអំឡុងខែឧសភា។ ម្ទេសត្រូវបានប្រមូលផលអំឡុងពីខែសីហា ដល់ខែតុលា មុនពេលដឹកជញ្ជូនទៅកាន់ទីផ្សារក្រោយពីហាលស្ងួត។
កសិករទាំងនេះខំប្រឹងប្រែងដោយស្នាមញញឹមជាមួយក្ដីសង្ឃឹមថា នឹងទទួលបានផលចំណេញច្រើន និងមានតម្រូវការប្រើប្រាស់ម្ទេសកាន់តែច្រើននៅក្នុងមុខម្ហូប ជាពិសេសពីខេត្តស៊ីឈាន់ (Sichuan) និងខេត្តហ៊ូណាន (Hunan) ប៉ុន្តែជាក់ស្ដែង ប្រាក់ចំណេញភាគច្រើនបានទៅលើឈ្មួញកណ្ដាល និងអ្នកវិនិយោគធំៗជាជាងបានទៅលើកសិករ។
ត្រាក់ទ័រច្រូតអាចច្រូតប្រមូលផលម្ទេសលើផ្ទៃដីបានចន្លោះពី ៥ ទៅ ៨ ហិកតា ដែលស្មើនឹងម្ទេសពី ១៦០ តោនទៅ ២៤០ តោនក្នុងមួយថ្ងៃ។ប៉ុន្តែបើគ្មានត្រាក់ទ័រច្រូតទេគឺត្រូវការកម្លាំងមនុស្សរហូតដល់ទៅប្រមាណ ៤០០ នាក់ ហើយចំណាយលុយច្រើន ១ គុណនឹង ១២ ដងសម្រាប់ទំហំការងារប៉ុនគ្នា៕ប្រែសម្រួល៖ខុម/sn