បុរសដែលមានកម្ពស់រហូតដល់ទៅ ២,២៨ ម៉ែត្រ និងដែលតែងតែត្រូវគេធ្វើបាបកាលពីនៅរៀនបន្ទាប់ពីមានកម្ពស់រហូតដល់ទៅ ១,៨២ ម៉ែត្រនៅអាយុត្រឹមតែ ១០ ឆ្នាំនោះពេលនេះកំពុងតែហ្វឹកហាត់ដើម្បីក្លាយជាកីឡាករគ្រីកឃីត (Cricket) ខ្ពស់បំផុតក្នុងពិភពលោក។
យុវជនយក្ស មូដាសៀ ហ្គូចចា វ័យ ២១ ឆ្នាំត្រូវបានគេជ្រើសរើសឱ្យចូលក្នុងក្រុមកីឡាគ្រីកឃីត ក្នុងស្រុក Lahore Qalandarsរួចទៅហើយហើយសង្ឃឹមថានឹងមានឱកាសបានចូលប្រកួតលើឆាកអន្តរជាតិតំណាងឱ្យប្រទេសប៉ាគីស្ថាន នៅថ្ងៃណាមួយ។
មូដាសៀ ជាកូនពៅក្នុងចំណោមបងប្អូនបង្កើត ៤ នាក់ដែលមានប្រុស ៣នាក់ ស្រីម្នាក់។
ឪពុករបស់គេមានកម្ពស់ ១,៦៧ ម៉ែត្រ ចំណែកឯម្ដាយមានកម្ពស់ ១,៦០ ម៉ែត្រ ហើយពួកគាត់សប្បាយចិត្តណាស់ដែលកូនមានកម្ពស់ខ្ពស់បែបនេះ គឺពួកគាត់គ្មានអារម្មណ៍ថាខ្មាសគេឡើយ៕ ប្រែសម្រួល៖ខុម/sn