ខ្លាឃ្មុំដ៏កម្សត់មួយក្បាលដែលត្រូវមេបំបរបង់ចោលតាំងពីតូច និងត្រូវបានមនុស្សរើសយកមកចិញ្ចឹម ពេលនេះបានក្លាយជាតារាម៉ូឌែលដ៏ល្បីល្បាញដែលថតជាមួយក្មេងៗ និងមនុស្សពេញវ័យ។
ស្ត្រីអ្នកថតរូបឈ្មោះ មីឡា ហ្សឹតដាណូវ៉ា វ័យ ៤០ ឆ្នាំមកពីក្រុងមូស្គូ ប្រទេសរុស្ស៊ី មានឱកាសបានស្គាល់ខ្លាឃ្មុំឈ្មោះ ស្តេហ្វិន (Stephen) អាយុ ២៨ឆ្នាំខាងលើនេះតាមរយៈមិត្តភាពរបស់នាងជាមួយម្ចាស់ខ្លាឃ្លុំនេះឈ្មោះ ស្វេតឡាណា និង យូរី ប៉ានទីលីនកូ។
ដោយចាប់អារម្មណ៍នឹងភាពរួសរាយដ៏ចម្លែករបស់ ស្តេហ្វិន ជាមួយមនុស្សជុំវិញខ្លួន មីឡា បានចាប់ផ្ដើមឱ្យ ស្តេហ្វិន ធ្វើជាតារាម៉ូឌែលថតជាមួយតារាម៉ូឌែលជាមនុស្សដែលស្លៀករ៉ូបប្រពៃណីរុស្ស៊ី។
ការថតរូបនេះបានធ្វើឡើងជាច្រើនខែក្នុងទីក្រុងមូស្គូ ព្រោះ ស្តេហ្វិន អាចធ្វើការបានតែប្រហែលកន្លះម៉ោងប៉ុណ្ណោះក្នុងមួយលើក៕ប្រែសម្រួល៖ខុម/sn