ប្ដីប្រពន្ធមួយគូបានចំណាយពេលរហូតដល់ទៅ១០ ឆ្នាំដឹកដីតាមទូកទៅចាក់លើដីដុះកណ្ដាលដៃទន្លេមួយរហូតក្លាយជាកូនកោះស្ទើរមិនគួរឱ្យជឿហើយពួកគាត់ក៏បានដាំដើមឈើជាច្រើនដើម្បីជួយទប់ដីកុំឱ្យបាក់ ឬច្រោះដាច់។ ពួកគាត់បានសាងសង់ផ្ទះរស់នៅលើកូនកោះនេះអស់រយៈពេល ២៥ ឆ្នាំមកហើយ។
កោះសិប្បនិមិត្តនេះស្ថិតនៅដៃទន្លេ Diem Dien Stream ក្នុងខេត្តក្វាង ង៉ាយ(Quang Ngai) ប្រទេសវៀតណាម ភាគកណ្ដាល។
លោកផាំ ឌឹក ក្វាង និងប្រពន្ធរបស់គាត់ភុង ធី ធី បានដឹកដីតាមទូកយកទៅចាក់កណ្ដាលដៃទន្លេចម្ងាយប្រមាណ ២០០ ម៉ែត្រពីដីគោករហូតលេចចេញកូនកោះដែលមានផ្ទៃដី ៤០០ ម៉ែត្រការ៉េនេះ។ក្រោយកោះនេះលេចចេញជារូបរាង ពួកគាត់បានជួលឱ្យគេសាងសង់ផ្ទះតូចមួយលើនោះ ព្រោះលោកផាំ ឌឹក ក្វាងបានបាត់បង់ដៃម្ខាងតាំងពីតូចដោយសារផ្ទុះមីន ហើយចិញ្ចឹមទាលើនោះ។
ពេលនេះកោះនេះបានស្ថិតក្នុងភាពប្រទាញប្រទង់គ្នារវាងតំបន់លំនៅដ្ឋាន និងតំបន់កិសកម្មនៅលើទន្លេ Cho Moi River ស្ថិតនៅខ្សែទឹកខាងក្រោម Diem Dien Stream។
កោះនេះត្រូវបានគេប្រសិទ្ធនាមថា “ផ្ទះរីករាយ” (Happy Home) ដោយសារតែសំណាញ់ដែលគាត់ព័ទ្ធធ្វើរបងក្នុងទឹកដើម្បីកុំឱ្យទាចេញក្រៅ មានសណ្ឋានដូចបេះដូង។
តាមពិតពួកគាត់រស់នៅជាមួយកូនៗ និងចៅៗលើដីគោកទេ ប៉ុន្តែពួកគាត់ចូលចិត្តមកសម្រាកលម្ហែកាយ និងបរិភោគអាហារថ្ងៃត្រង់នៅទីនេះ និងដើម្បីមើលថែទារបស់គាត់៕ប្រែសម្រួល៖ខុម/sn