ពេលឃើញបារនៅគែមអាងហែលទឹក ភោជនីយដ្ឋានជាន់ខ្ពស់ កន្លែងទទួលភ្ញៀវក្រាលសុទ្ធតែថ្មម៉ាប ខារ៉ាអូខេតុបតែងសុទ្ធតែភ្លើងណេអុង និងអាងហែលទឹកធំៗ អ្នកប្រាកដជាយល់ថាវាមានតែក្នុងសណ្ឋាគារលំដាប់ផ្កាយនៅលោកខាងលិច ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺសណ្ឋាគារទាំងនេះស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើង ដែលយើងនឹកស្មានមិនដល់។
តាមរយៈសៀវភៅ Hotels of Pyongyang (សណ្ឋាគារក្រុងព្យុងយ៉ាង) ដែលជាស្នាដៃរបស់អ្នកនិពន្ធ ជេមស៍ ស្គូលីន (James Scullin) និងអ្នកថតរូប នីខូល រីដ (Nicole Reed)ពិតជាធ្វើឱ្យអ្នកភ្លឺភ្នែក និងលាន់មាត់ស្ញើចសរសើរ ព្រោះមិននឹកស្មានថា នៅក្នុងប្រទេសផ្ដាច់ការដ៏ក្រីក្រ និងអាថ៌កំបាំងមួយនេះមានសណ្ឋាគារប្រណីតៗដល់ម្ល៉ឹង។
អ្នកនិពន្ធរូបនេះនិយាយថា សណ្ឋាគារទាំងនេះមានបុគ្គលិកគ្រប់គ្រាន់ពេញលេញគ្រប់ពេល ទោះមិនសូវមានភ្ញៀវយ៉ាងណាក៏ដោយ ហើយថាបុគ្គលិកទាំងនោះផ្ដល់សេវាល្អឥតខ្ចោះដល់ភ្ញៀវ។ អញ្ចឹងតោះ! ចង់ជ្រាបកាន់តែច្បាស់ សូមរីករាយទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៕ ប្រែសម្រួល៖ខុម/sn