ដោយៈប.ខុន/ភ្នំពេញៈវិសម្ពាធ(TD)នៅចុងនៃប្រព័ន្ធសម្ពាធទាបក្នុងសមុទ្រចិនខាងត្បូងបានក្លាយទៅជាព្យុះទី១៥ឈ្មោះលីនហ្វា LIFA មានដំណើរកាត់ឆ្នេរភាគកណ្តាលប្រទេសវៀតណាមមុនពេលទៅដល់ភាគខាងត្បូងប្រទេសឡាវ។
លោកចាន់យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១១ខែតុលានេះថាស្ថានភាពជំនន់នៅស្ទឹងសង្កែស្ទឹងពោធិសាត់និងស្ទឹងមោងចាប់ផ្តើមធូរស្រាលបន្តិចមកវិញ។នៅថ្ងៃនេះព្យុះទី១៥ឈ្មោះលីនហ្វាបានកើតឡើងដោយដំណើរឡើងគោក នៅឆេ្នរភាគកណ្តាលប្រទេសវៀតណាម មុននឹងឆ្លងដល់ភាគខាតត្បូងប្រទេសឡាវ។
អ្នកនាំពាក្យដដែលបន្តថាព្យុះទី១៥នេះកើតឡើងធ្វើឱ្យភ្លៀងចុះខ្សោយនៅតំបន់ទំនាបកណ្តាល តែមានភ្លៀងច្រើនខ្យល់ ខ្លាំងនៅតំបន់មាត់សមុទ្រ រលកខ្ពស់ៗនិងនៅភាគឦសាននៃប្រទេសមានខ្យល់ ខ្លាំងនិងភ្លៀងនៅអំឡុងពីថ្ងៃទី១១ដល់១៣ខែតុលា។ ព្យុះនេះធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គលើនិងចាប់ពីថ្ងៃទី១៤ខែតុលាទៅស្ថានភាពភ្លៀងបានធ្លាក់រាយប៉ាយកើតមានជាធម្មតាវិញនៅទូទាំងប្រទេស៕សរន