ដោយ: ចាន់តូ / ភ្នំពេញ: ស្ត្រីម្នាក់សប្បាយអរក្នុងពិធីបុណ្យកឋិក រួមជាមួយអ្នកភូមិជួបជុំផឹកស៊ីដាក់ជ្រុលអស់២លីត្រ ដេកសន្លប់ស្អាតបែកពពុះមាត់ស្គុល បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

តាមអ្នកភូមិបានឲ្យដឹងថា វត្តព្រៃវែងថ្ងៃនេះមានពិធីកឋិនទាន បងប្អូនប្រជាពលរដ្ឋក្នុងភូមិសប្បាយរីករាយ ខ្លះជួបជុំគ្នាហូបចុកផឹកស៊ី រីឯស្ត្រីរងគ្រោះជាមនុស្សចូលចិត្តរឿងផឹកផង ជួបជុំផឹកដាក់អស់ស្រាថ្នាំ២លីត្រ ស្រាប់តែអំណាចនៃសុរា ធ្វើឲ្យជនរងគ្រោះដេកសន្លប់បែកពពុះមាត់។
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សី៕ ល
