Home ព័ត៌មានជាតិ សេដ្ឋកិច្ច សម្តេចក្រឡាហោ...

សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យអភិបាលរាជធានី ខេត្ត យកចិត្តទុកដាក់លើកិច្ចការសង្គ្រោះអាយុជីវិត និង ដោះស្រាយបញ្ហាប្រឈមចំពោះមុខ​

សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យអភិបាលរាជធានី ខេត្ត យកចិត្តទុកដាក់លើកិច្ចការសង្គ្រោះអាយុជីវិត និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ​

ដោយ:មុនីរ័ត្ន/ភ្នំពេញ:សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ទៅ អភិបាលរាជធានី ខេត្ត ថា ដោយសារស្ថានភាពភ្លៀងធ្លាក់ខ្លាំងនៅតែបន្តកើតមានធ្វើឲ្យជន់លិចភូមិដា្ឋន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ជាពិសេសនៅតាមបណ្ដាខេត្តភាគពាយ័ព្យប្រទេស សូមបន្តយកចិត្តទុកដាក់ជាអាទិភាពបំផុតលើកិច្ចការសង្គ្រោះអាយុជីវិត និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ​ ។ 

សម្តេចក្រឡាហោម ស ខេង បានបន្តថា នៅក្នុងស្ថានភាពនេះ ការធ្វើចរាចរណ៍នៅតាមដងផ្លូវដែលមានការជន់លិចក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិងបងប្អូនប្រជាពលរដ្ឋ ហេតុដូច្នេះសូមណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងជួយសម្រួលការធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវដែលរងការជន់លិច ដូចជាការផ្អាកការធ្វើដំណើរឆ្លងកាត់ និងការដាក់ស្លាកសញ្ញាសំគាល់ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋនៅតំបន់មានការជន់លិច យកចិត្តទុកដាក់តាមដានព័ត៌មាន និងការណែនាំរបស់អាជ្ញាធរ ដើម្បីការពារសុវត្ថិភាពជាពិសេសរាល់ពេលធ្វើដំណើរនៅតំបន់ដែលមានការជន់លិច​ ៕សរន

សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យអភិបាលរាជធានី ខេត្ត យកចិត្តទុកដាក់លើកិច្ចការសង្គ្រោះអាយុជីវិត និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular