របាយការណ៍រូបភាពស្តីពីទិន្នន័យផ្លូវថ្នល់ក្នុងខេត្តបាត់ដំបងដែលរងការប៉ះពាល់ដោយគ្រោះមហន្តរាយជំនន់ទឹកភ្លៀង។(រូបថតៈក្រសួងសាធារណការ និងដឹកជញ្ជូន )
បច្ចុប្បន្នក្រសួង ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរពាក់ព័ន្ធ កំពុងតែយកចិត្តទុកដាក់ទប់ស្កាត់ផលប៉ះពាល់ និងបង្កើនការតាមដានស្ថានភាពផ្លូវថ្នល់ ហើយត្រៀមដោះស្រាយផលខូចខាតនេះ បន្ទាប់ពីស្ថានភាពជំនន់ទឹកភ្លៀងបានធូរស្រាល។
ក្រសួងសាធារណការ និងដឹកជញ្ជូនសូមសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។PH