
ដោយ:គ្រញូង/បាត់ដំបងះកាលពីព្រឹកថ្ងៃទី១១ខែ តុលាឆ្នាំ២០២០លោកឧត្តមសេនីយ៍ត្រីម៉ាក ទននិងលោកឧត្តមសេនីយ៍ត្រីចេង ឡេងស្នងការរងទទួលបន្ទុកដឹកនាំអធិការដ្ឋាននគរបាលស្រុកកំរៀងបានចូលរួមសហការជាមួយអាជ្ញាធរស្រុកកំរៀងព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធបានចុះជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិលំផាត់ឃុំអូរដារស្រុកកំរៀង។
ជំនន់ទឹកភ្លៀងនៅភូមិលំផាត់ឃុំអូរដារស្រុកកំរៀងគឺបង្កឡើងដោយទឹកជំនន់ហូរធ្លាក់ពីទឹកដីថៃចុះមកកាន់ស្រុកកំរៀងបណ្តាលឲ្យលិចភូមិរបស់ប្រជាពលរដ្ឋ៕សរន

