Home ព័ត៌មានជាតិ ខេត្តបាត់ដំបង...

ខេត្តបាត់ដំបងប្រកាសផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវ ជាតិ ទូទាំងខេត្ត

ដោយៈសុផល

ភ្នំពេញ៖ ដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ  និងបញ្ចៀស គ្រោះថ្នាក់ ដែល អាចកើតមានឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តបាត់ដំបងសូមធ្វើការផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្តបាត់ដំបង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយ នឹងធ្វើការបើកឲ្យចរាចរណ៍ឡើងវិញ នូវរថយន្តធុនធំគ្រប់ប្រភេទ បន្ទាប់ពីស្ថានភាព ទឹកជំនន់ថយចុះ និងក្រោយមានការជួសជុលរួចរាល់។

សេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹង ថា៖ ក្រោយទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ច្រើនយ់ាងដំណំ បានបណ្តាលឱ្យផ្លូវទូទាំងខេត្តរងនូវការខូចខាតយ៉ាងដំណំ៕PH

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular