ក្រោយ​ភ្លៀង​ធំ អភិបាល​រាជធានី​បាន​បញ្ចេញ​រថយន្ត​ដឹក​សំរាម​ចំ​នួ​យ​៦​គ្រឿង​ថែមទៀត

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ធំ ដែលមាន​កំពស់​ទឹកភ្លៀង​ប្រមាណ​១០០​មី​លី​ម៉ែត្រ ក្នុង​រាជធានី​នា​ល្ងាច​នេះ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្ត ៦​គ្រឿង ដែល​ទើប​ទទួលបាន​ពី​ប្រទេស​ជប៉ុន ចេញ​ប្រតិបត្តិការ​កើប​ប្រមូល​សំរាម​តាម​មហាវិថី​នានា ដើម្បី​ដឹកជញ្ជូន​សំរាម​ទៅកាន់​ដេប៉ូ​សំរាម​។

​លោក ឃួ​ង ស្រេង នា​ល្ងាច​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ ថ្លែងថា រថយន្ត​ដឹក​សំរាម ចំនួន ៦​គ្រឿង ដែលជា​អំណោយ​របស់​ទីក្រុង Osaka ប្រទេស​ជប៉ុន ដល់​សាលា​រាជធានី តាមរយៈ​លោក អុ​ឹ​ង រចនា ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន និង​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា​។​

​លោក ឃួ​ង ស្រេង បាន​ថ្លែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​មិត្ត​ជប៉ុន​ដែល​បានផ្តល់​ជូន​រថយន្ត​៦​គ្រឿង​នេះ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាន់ពេលវេលា ហាក់ដូចជា​យើង​កំបុង​ឃ្លាន បាន​បាយ​ហូប ក្នុងពេលដែល​រាជធានី​ជួប​ការលំបាក​ខ្វះខាត​រថយន្ត​ដឹក​សំរាម ។ រថយន្ត​ទាំង​៦​គ្រឿង​នេះ យើង​នឹង​យកទៅ​ប្រើប្រាស់ ក្នុងការ​កើប ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅលើ​មហាវិថី​សំខាន់ៗ រថយន្ត​ដឹក​សំរាម​៧០​គ្រឿង​របស់​រដ្ឋបាល​រាជធានី និង​រថយន្ត​ន​បែន​ផ្សេងទៀត កំពុង​មមាញឹក​ក្នុង​ការប្រមូល​ដឹកជញ្ជូន​ពី​តាម​មូលដ្ឋាន​សង្កាត់ ខណ្ឌ ទូទាំង​រាជធានី ។

​គួ​បញ្ជាក់ថា រថយន្ត​ដឹក​សំរាម​ចំនួន​៦​គ្រឿង ដែលជា​អំណោយ​របស់​ទីក្រុង Osaka ប្រទេស​ជប៉ុន ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ មកប្រើប្រាស់​ដើម្បី​ដឹក​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈដែល​កម្មករ កម្មការិនី​ក្រុមហ៊ុន​ស៊ីន​ទ្រី នាំគ្នា​ធ្វើ​កូដកម្ម​មិន​ព្រម​ប្រមូល តាំងពី​រសៀល​ថ្ងៃ​០២ ខែតុលា ឆ្នាំ​២០២០ កន្លងមកនេះ​។​

​រថយន្ត​ទាំង​៦​គ្រឿង​នេះ បាន​បញ្ជូនមក​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ ហើយ​ត្រូវបាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចាត់ចែង​បញ្ជូនបន្ត​ទៅអោយ​រដ្ឋ​ករ​ស្វ័យ​ត​គ្រប់គ្រង​សំរាម​និង​កាកសំណល់​រឹង រាជធានី​ភ្នំពេញ យកទៅ​ប្រើប្រាស់ ក្នុងការ​កើប​ប្រមូល​និង​ដឹកជញ្ជូន​សំរាម នៅលើ​មហាវិថី​សំខាន់ៗ​នៅក្នុង​រាជធានី​។​

​លោក ឃួ​ង ស្រេង ធ្លាប់បាន​បញ្ជាក់​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះហើយ​ថា ក្នុងដំណាក់កាល​នៃ​ការធ្វើ​កូដកម្ម​មិន​ប្រមូល​សំរាម​ពី​សំណាក់​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​នោះ អាជ្ញាធរ​រាជធានី និង​ខណ្ឌ​ទាំង​១៤ បាន​បញ្ចេញ​រថយន្ត​ដឹក​សំរាម ដែល​បាន​ត្រៀម​បំរុង​ទុក​ចំនួន​៧០​គ្រឿង និង​បញ្ចេញ​ម៉ូតូ​កង់​បី​សំរាប់​ដឹក​សំរាម ទាំង​១០៥​សង្កាត់ ធ្វើ​សកម្មភាព​ប្រមូល​និង​ដឹកជញ្ជូន​សំរាម​មិន​ថា ថ្ងៃ​ឬ​យប់​ឡើយ ។ ការខិតខំ​នេះ ក្នុង​មួយថ្ងៃ​យើង​ប្រមូល​សំរាម​បាន ប្រមាណ​២០០០​តោន ខណៈដែល​នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយថ្ងៃ​មាន​សំរាម​ជិត​៣​តោន​។ មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ​អាច​គ្រប់គ្រង ការប្រមូល​សំរាម​បាន​មួយកម្រិត​ធំ​ហើយ ។ លោក​ជឿជាក់ថា មិនយូរ​ទេ ការប្រមូល​សំរាម​នឹង​លែង​ជា​បញ្ហា បើទោះបី កម្មករ​ស៊ិន​ទ្រី ធ្វើ​កូដកម្ម​មិន​ប្រមូល​សំរាម​ក៏ដោយចុះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular