ដោយ: សាវរក្ស / ភ្នំពេញ: នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ បានដឹកនាំប្រជុំបន្ទាន់ពាក់ព័ន្ធនឹងការងារ បរិស្ថាន អនាម័យ នៅរដ្ឋបាលខណ្ឌមានជ័យ។
ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានធ្វើការបែងចែក តារាងវេនថ្ងៃ វេនយប់ ជូនទៅតាមបណ្តាសង្កាត់ទាំង៧ ដើម្បីតាមដានត្រួតពិនិត្យនូវការដឹកចេញសំរាម ក្នុងមូលដ្ឋានរៀងៗខ្លួន ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានស្នើអោយលោកសង្កាត់ទាំង៧ អនុវត្តន៍តាមមតិដឹកនាំដែរមានដូចខាងក្រោម ត្រូវធ្វើការកត់ត្រាចំនួនឡានដែលបានដឹកសំរាមចេញពីមូលដ្ឋានសង្កាត់សាមី អោយបានត្រឹមត្រូវ ទាំងវេណថ្ងៃ និងវេណយប់ រួចបញ្ចូនមកក្រុមមន្ត្រីសរុបរបាយការណ៍ ។ ស្នើសង្កាត់ទាំង៧ ផ្ញើរបាយការណ៍មកសាលាខណ្ឌមានជ័យ វេនថ្ងៃអោយបានត្រឹម ម៉ោង ៥ល្ងាច វេនយប់ត្រឹមម៉ោង ៧ព្រឹក។ រៀបចំបញ្ជីរាយនាមកម្លាំង តាមរថយន្ត ប្រមូលសំរាម របស់រដ្ឋបាលសង្កាត់ទាំង ៧ផ្ញើមកក្រុមការងារបូកសរុបប្រចាំការខណ្ឌ ។
សង្កាត់ឲ្យមានរថយន្ត ហ្សាហ្សឺ ត្រូវរៀបចំលាងសម្អាតថែទាំក្រោយពីការដឹកជញ្ជូន សំរាមរួច ។ ស្នើសុំផ្ជាប់របាយការណ៍បញ្ហាប្រឈម បញ្ហាសំណូមពរ របស់សង្កាត់ទាំង៧ក្នុងកំឡុងពេលអនុវត្តន៍យុទ្ធនាការប្រមូលសំរាមតាមមូលដ្ឋានសង្កាត់ ។
ស្នើសុំអោយលោក ចៅសង្កាត់និង បងប្អូន ភ្នាក់ងារ អនាម័យ តាមសង្កាត់ទាំង៧ កុំរុញរា និង បន្តនូវសកម្មភាពប្រមូលសំរាម ដើម្បីអោយមូលដ្ឋានខណ្ឌមានជ័យ ក៏ដូចជាទីក្រុងភ្នំពេញ មានសោភ័ណភាពល្អ បរិស្ថានល្អ អនាម័យល្អ ទីក្រុងស្អាត និងខិតខំប្រមូលសំរាមកុំអោយមានការកកស្ទះបញ្ហាសំរាមក្នុងមូលដ្ឋាន ។
ស្នើសុំអោយសង្កាត់ទាំង៧ ធ្វើការអំពាវនាវជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ ធ្វើការវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលដល់ក្រុមភ្នាក់ងារ អនាម័យ ធ្វើការប្រមូលសំរាម ៕ ល