ប្រតិបត្តិ​ការបន្ត​រក​នា​រិ​ក្រមុំ​ដេ​ល​ធ្លាក់​លូ​លង់ទឹក​នោ​ស្រុក​មង្គលបុរី​

359
ចែករម្លែក

ដោយ ៖ ប​.​ជ័យ / បន្ទាយមានជ័យ​៖ មន្ត្រី​អាជ្ញាធរ កងកម្លាំង និង​អ្នកភូមិ​បន្ត​ប្រតិបត្តិ​ការបន្ត​មុជទឹក​ស្វែងរក​នារី​ក្រមុម​១៧​ឆ្នាំ ដែល​ធ្លាក់​លូ​លង់ទឹក ខណៈ​ទៅ​មើល​ទឹក​ស្រែ​ជាមួយ​ជីតា​និង​បងប្រុស​២​នាក់​ទៀត តាំងពី​ម៉ោង​១​រសៀល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ កន្លង​ម្ល៉េះ នៅ​ចំណុច​ប្រឡាយ​តូ ភូមិក ស្វាយ​ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ ស៊ិន ណារ៉ាក់ អធិការ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹង​ថ្ងៃទី​១១​ខែតុលា​ថា​៖ ជនរងគ្រោះ​មានឈ្មោះ អ៊ុ វណ្ណ​រួយ ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ជនរងគ្រោះ​បាន​ដើរទៅ​មើល​ទឹក​ស្រែ​ជាមួយ​ជីតា និង​បងប្រុស​២​នាក់​ទៀត​។ ដល់​ពាក់​កណ្ដាលផ្លូវ នារី​រងគ្រោះ​បាន​ធ្លាក់​លូ​នៃ​ប្រឡាយ ហើយ​ត្រូវ​មន្ត្រី​អាជ្ញាធរ កងកម្លាំង​និង​ង្ន​កភូមិ​ចម្រុះ​គ្នា​បន្ត​មុជទឹក​រក តែ​មិនទាន់​ឃើញ​នៅឡើយ​នៅមុន​សព​អណ្តែត​នោះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម