ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: អាជ្ញាធរខេត្តបន្ទាយមានជ័យពិនិត្យស្ថានភាពសុវត្ថិភាព ជីវភាពពលរដ្ឋនិងការវិវត្តិន៍ស្ថានភាពទឹកជំនន់នៅស្រុកថ្មពួក មង្កលបូរី ក្រុងសិរីសោភ័ណនិងមា៉ឡៃជាដើម ជាទីដែលទឹកជំនន់បាននឹងកំពុងហក់ឡើង។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយលោកអភិបាលរងខេត្តលោកឧត្តមសេនិយ៍ សិទ្ធិ ឡោះ ស្នងការនករបាលខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរ អភិបាលស្រុកក្រុង និងមន្ត្រី កងកម្លាំងកាលពីថ្ងៃអាទិត្យទី១១ តុលា ឆ្នាំ២០២០ បានបន្តចុះពិនិត្យស្ថានភាពសុវត្ថិភាព ជីវភាពពលរដ្ឋនិងការវិវត្តិន៍ស្ថានភាពទឹកជំនន់នៅភូមិសាស្ត្រស្រុកថ្មពួក រួមទាំងនៅបណ្តោយព្រំដែនកម្ពុជាថៃ។
សកម្មភាពដូច្នេះ ក៌បានធ្វើហើយកាលពីថ្ងៃទី១០ខែតុលា នៅឃុំទួលពង្រស្រុកម៉ាឡៃនិងនៅឃុំនានាបណ្តោយដងស្ទឹងមង្គលបូរីស្រុកមង្គលបូរី។
យោងមន្ត្រីបានឲ្យដឹងថា បំណងរបស់អភិបាលខេត្តនិងសហការី គឺដើម្បីត្រៀមនិងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋមកទីទួល មានសុវត្ថិភាព និងធ្វើការគ្រប់គ្រងសភាពការណ៍គ្រោះមហន្តរាយនេះ។

សូមរមលឹកដែរថា កាលពីថ្ងៃទី០៩ខែតុលា ឆ្នាំ២០២០នេះ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ រួមដំណើរដោយ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក លោក នៃ ពៅ មេឃុំគោករមៀត មេភូមិ និងក្រុមការងារ បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងសាកសួរសុខទុក្ខតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៣៨ខ្នងផ្ទះដែលរងផលប៉ះពាល់ និងលិចចំការដំឡូងមីបង្កអោយខូចខាតទាំងស្រុងប្រមាណ៥៨២ហិចតា នៅភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ទឹកជំនន់បានបង្កពីភ្លៀងធ្លាក់ក្នុងភូមិសាស្ត្រជួរភ្នំដងរ៉ែកផងនិងធ្លាក់ពីភូមិសាស្ត្រប្រតេសថៃផង។
លុះដល់ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោកអភិបាលងខេត្តបន្ទាយមានជ័យ និងមន្ត្រីដូចសមាសភាពខាងលើបានផ្តល់អំណោយដល់ពលរដ្ឋ ដោយក្នុងនោះ១គ្រួសារជូនអង្ករ១០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេះតូច ត្រីខ១យួរ អំបិល១គីឡូក្រាម ស្កស០,៥គីឡូក្រាម និងប្រាក់៣ម៉ឺនរៀល៕ ល




