ជំនន់​ទឹកភ្លៀង​កើនឡើង​បាក់​ទំនប់​ស្ទាក់​ទឹក​ភ្នំ​លេខ បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៧​ខ្នង​រង​ផលប៉ះពាល់​

220
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ជំនន់​ទឹកភ្លៀង​កើនឡើង​រហូត​បាក់​ទំនប់​ស្ទាក់​ទឹក​ភ្នំ​លេខ បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៧​ខ្នង រង​ផលប៉ះពាល់​។ ហេតុការណ៍​បាក់​ទំនប់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​ស្ថិតក្នុង​ភូមិ​ថ្នល់ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​តាម​សម្តី​លោក ហ៊ុន សុខ​ហុន អធិការនគរបាល​ស្រុក​ថ្ពង បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ភ្លៀង​បង្អោ​ធ្លាក់​កាន់តែខ្លាំង​បង្ក​ជា​ជំនន់​ទឹកភ្លៀង​រហូតដល់​បាក់​ទំនប់​ស្ទាក់​ទឹក​ភ្នំ​លេខ បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៧​គ្រួសារ​រង​ការប៉ះពាល់​ក្នុងនោះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារ​បាន​រង​ការប៉ះពាល់​យ៉ាងខ្លាំង​។ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ជំនន់​ទឹកភ្លៀង​អំពី​ការបាក់​ទំនប់​ស្ទាក់​ទឹក​ភ្នំ​លេខ និង​បាន​ជម្លៀស​ពួកគាត់​មកកាន់​ទីទួល​សុវត្ថិភាព​។​

​លោក​បន្តថា ការបាក់​ទំនប់ទឹក​បណ្តាល​ឲ្យ​រលំ​ផ្ទះ​ទៀម​ចំនួន​ពីរ​ខ្នង បាត់​ម៉ូតូ​ចំនួន​២​គ្រឿង​និង​គោយន្ត​ចំនួន​៣​គ្រឿង រកឃើញ​គោយន្ត​១​គ្រឿង ចំណែក​សត្វ​គោ​មិនទាន់​រកឃើញ​ទេ​។ បច្ចុប្បន្ន​ទឹកបាន​ស្រក​ទៅវិញ​ជា​បណ្តើរៗ​ហើយ តែ​មិនទាន់​អាច​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​រស់នៅ​បានទេ​រង់​ចាំ​រហូតដល់​ទឹក​ស្រក​អស់​បាន​ឲ្យ​ពួកគាត់​ចូលទៅ​នៅ​វិញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម