ផ្អាក​ការធ្វើ​ចរាចរ​រថយន្ដ​ធុន​ធំ លើ​កំណាត់​ផ្លូវជាតិ​៥ ពី​គីឡូម៉ែត្រ​១៨៦ ដល់ ១៩៣ ដោយសារ​ទឹកជំនន់​ហូរ​កាត់​ផ្លូវ​

ដោយ​: រិ​ទ្ធិ​សែន / ខេត្តពោធិ៍សាត់​: នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ក្រុង​ខេត្តពោធិ៍សាត់ ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​កាន់តែ​ខ្លាំងក្លា គឺ​ហូរ​កាត់​ផ្លូវជាតិ​លេខ​៥​ក្នុង​ក្រុង​ពោធិ៍សាត់ បណ្ដាលឱ្យ​លិច​លំនៅឋាន​ប្រជាជន និង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ប៉ុន្តែ​ក៏មាន​ការយកចិត្តទុកដាក់​ពី​សំណាក់​អាជា្ញធរ​ខេត្តពោធិសាត់ និង​ក្រុមការងារ​បាននិងកំពង់​មមាញឹក​ចុះជួយ​ប្រជាពលរដ្ឋ​ផងដែរ ។​

​ក្នុង​ផងដែរ​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់​ក៏បាន​សូម​ជូន​ដល់​សាធារណៈជន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើចរាចរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៨៦ ដល់​គីឡូ​ម៉ែត​លេខ​១៩៣ ឲ្យ​បាន​ជ្រាបថា​ដោយសារ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្តពោធិ៍សាត់​បន្ទាប់ពី​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​នឹង​ភ្លៀង​ធ្លាក់​នៅតាម​ដងស្ទឹង​ខេត្តពោធិ៍សាត់​រយៈពេល ៦​ថ្ងៃ​ជាប់​គ្នា​មកនេះ នៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ បាន​បង្ក​ឲ្យ​ភ្លៀង​ធ្លាក់​ទឹកជំនន់​ទឹកភ្លៀង​តាម​ដងស្ទឹង​ពោធិ៍សាត់ ៥​ក្រុង​និង​ស្រុក​ហើយ​នៅ​ក្រុង​ពោធិ៍សាត់​រង​ផលប៉ះពាល់​ខ្លាំងជាងគេ ឲ្យ​លិចលង់​ផ្លូវ​មួយចំនួន​នៅក្នុង​ក្រុង​ពោធិ៍សាត់ ជាពិសេស​កំណាត់​ផ្លូវជាតិ​លេខ​៥​។​

​ដោយសារ​ស្ថានភាព​បែបនេះ រដ្ឋបាលខេត្ត​ពោធិ៍សាត់​សូម​ធ្វើ​ការណែនាំ​ឲ្យ​ផ្អាក​ធ្វើចរាចរ​ទាំងស្រុង ចំពោះ​រថយន្ត​ធុន​ធំ ដោយ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូត​តទៅ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular