រថយន្តក្រុងមួយដែលដឹកមនុស្សទៅវត្ត ត្រូវរថភ្លើងមួយបុកនៅថៃភាគកណ្តាលកាលពីថ្ងៃអាទិត្យទី១១តុលា ដោយបានសម្លាប់មនុស្សយ៉ាងតិច២០នាក់ និងរបួ៣០នាក់ទៀត។
គ្រោះថ្នាក់នេះបានកើតឡើងនៅ៨ព្រឹកនៅជិតស្ថានីយរថភ្លើងមួយនៅចម្ងាយ៦៣គីឡូម៉ែត្រាខាងកើតក្រុងបាងកក។
រថយន្តក្រុងនេះបានកំពុងដឹកកម្មកររោងចក្រប្រមាណ៦០នាក់ទៅកាន់ពិធីមួយនៅវត្តមួយនិងបានឆ្លងកាត់ផ្លូវរថភ្លើងនៅពេលវាត្រូវបានរថភ្លើងបុក។រថយន្តបានក្រឡាប់ផ្ញារទៅម្ខាងផ្លូវនិងកំទេចកំទីដែលរថយន្តនៅរាយប៉ាយលើតំបន់កើតហេតុ ខណៈរថភ្លើងស្ថិតនៅលើផ្លូវមិនបានធ្លាក់ចេញពីផ្លូវទេ។
អភិបាលខេត្តឆាឆឺងសាវ បាននិយាយថា ផ្លូវឆ្លងកាត់នៅកន្លែងកើតហេតុមានសញ្ញាប្រកាសអោយប្រុងប្រយ័ត្ន តែមិនមានរបាំងផ្លូវចរាចរណ៍ទេនៅពេលរថភ្លើងធ្វើដំណើរចូលមក។លោកបានបន្ថែមថាខេត្តនឹងដាក់ភ្លើងចរាចរណ៍និងរបាំងផ្លូវ ព្រមទាំងកាត់ដើមឈើក្បែរនោះចេញដើម្បីងាយស្រួលអោយងាតមើលឃើញរថភ្លើងធ្វើដំណើរមក៕ប្រែសម្រួល៖វាសនា
អ្នកស៊ើបអង្កេតធ្វើការនៅជិតខ្មោចរថយន្តក្រុងដែលត្រូវរថភ្លើងបុកនៅថៃកាលពីថ្ងៃ១១តុលា