១៧​នាក់​ស្លាប់​ដោយ​ជំនន់​នៅ​វៀតណាម​កណ្តាល នៅពេល​ព្យុះ​មួយទៀត​នឹង​មកដល់​

257
ចែករម្លែក

​មនុស្ស​១៧​នាក់​ត្រូវបាន​សម្លាប់​ដោយ​ទឹកជំនន់​ក្នុង​បណ្តា​ខេត្ត​នៅ​វៀតណាម​កណ្តាល​នៅ​រយៈពេល​១​សប្តាហ៍​មក​នេះ និង​១៣​នាក់​ទៀត​នៅ​កំពុង​បាត់​ខ្លួន នេះ​បើ​តាម​សារព័ត៌មាន​រដ្ឋ​វៀតណាម​បាន​​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១១​តុលា​នៅ​ពេល​ព្យុះ​មួយទៀត​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​ប្រទេស​នេះ​។​

​ទូរទស្សន៍​រដ្ឋ​វៀតណាម​VTV​បាន​រាយការណ៍​ថា នៅ​បី​បួន​ថ្ងៃ​ខាងមុខ តំបន់​កណ្តាល​គួរ​ត្រៀម​ខ្លួន​សំរាប់​ព្យុះ​មួយទៀត​ឈ្មោះ លីន​ហ្វា ដែល​នឹង​នាំ​មក​ទឹកភ្លៀង​ដែល​បង្ក​ការ​ជន់​លិច​។​

​រូប​ទូរទស្សន៍​បង្ហាញ​អ្នកនេសាទ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​កង​ឆ្មាំ​សមុទ្រ និង​ឧទ្ធម្ភាគចក្រ​នៅ​ពេល​ខ្យល់​ខ្លាំង​វាយប្រហារ​ឆ្នេរ​វៀតណាម​កណ្តាល​នៅក្នុង​ខេត្ត ក្វា​ង ទ្រី​។​

​ទឹកជំនន់​បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​ស្បៀង​ដល់​មនុស្ស​រាប់ពាន់​នាក់ ហើយ​មនុស្ស​ប្រមាណ​៣១.០០០​នាក់​ត្រូវបាន​រើ​លំនៅស្ថាន​និង​ផ្ទះ​ជាង​៣៣.០០០​ត្រូវ​លិច​ក្នុង​ទឹក​ឬ​ខូចខាត​ដោយ​ជំនន់​។​

​វៀតណាម​តែង​រងគ្រោះ​ពី​ព្យុះ​និង​ទឹកជំនន់​រាល់​ឆ្នាំ ដោយ​កាលពី​ឆ្នាំមុន​មនុស្ស​១៣២​នាក់​បាន​ស្លាប់​និង​ជាង​២០០​នាក់​រងរបួស​ដោយ​ជំនន់​៕ប្រែសម្រួល៖វាសនា

​ព្យុះ​នាំមក​ទឹកភ្លៀង​បង្ក​ជំនន់​នៅ​វៀតណាម​កណ្តាល​

ទីតាំងផ្សាយពាណិជ្ជកម្ម