សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨

1167
ចែករម្លែក

ដោយ : វិបុល/ ភ្នំពេញ ៖ ​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ មាន​ដូចតទៅ ៖

*​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ បានដាក់​ឲ្យ​ប្រើ​ជា​បណ្តោះអាសន្ន​ព្រឹក​ថ្ងៃទី​១២ មេសា នេះហើយ​

​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ដែល​ស្រប​នឹង​មហាវិថី​សហព័ន្ធរុស្ស៊ី រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១២ ខែមេសា ឆ្នាំ​២០១៨​បាន​បើក​ឲ្យ​ប្រើប្រាស់​ជា បណ្តោះអាសន្ន​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​តំណាង ក្រសួង​សេដ្ឋកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប តំណាង​ក្រុមហ៊ុន​ក្វាង​ចូ​វ និង​ប្រជាពលរដ្ឋ​។​
​ស្ពាន​អាកាស​នេះ​មាន​បណ្ដោយ​ប្រវែង ៦១០ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ មាន​០៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​)​ផ្លូវ​ក្រោម​កាត់​ស្ពាន​២៣​ម៉ែត្រ​និង​កម្ពស់​៥,៥​ម៉ែត្រ សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​សំណង់​ក្វាង​ចូ​វ​វ៉ាន​អាន ចំណាយ​ថវិកា​អស់ ប្រមាណ​១៦,៧៨​លាន​ដុល្លារ ៕

*៣​ខែ ឆ្នាំ​២០១៨ លក់​ប័ណ្ណ​ឲ្យ​ទេសចរ​អន្តរជាតិ​កើន​បាន ១២.៩​ភាគរយ​

​កិច្ចប្រជុំ​ការងារ​ទេសចរណ៍​៣​ខែ​ឆ្នាំ​២០១៨ ក្រោម​អធិបតី​លោក ថោង ខុន បានបង្ហាញ​ឲ្យ​ឃើញថា គ្រឹះស្ថាន​អង្គរ​បាន​លក់​ប័ណ្ណ​ជូន​ទេសចរ​អន្តជាតិ​បាន​ចំនួន ៨៥៤,៥៨៤​នាក់ មាន​កំណើន ១១.៩% បើ​ធៀប​ទៅនឹង​រយៈពេល​ទៅនឹង​ឆ្នាំ​២០១៧​។ រីឯ​ចំណូល​ទទួលបាន ៣៩.៤៨​លាន​ដុល្លារ​អាមេរិក មាន​កំណើន​២៨% ធៀប​ទៅនឹង​ឆ្នាំ​២០១៧ រយៈពេល​ដូចគ្នា​។​

​ក្នុងនោះ បាន​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​ចំនួន ១.៧១​លាន​ដុល្លារ​អាមេរិក​។ ទេសចរ​បាន​ទិញ​ប័ណ្ណ​សំរាប់​រយៈពេល​១​ថ្ងៃ ស្មើ​នី​ង​៦៣.៦%​។ រយៈពេល ៣​ថ្ងៃ ស្មើនឹង ៣៥.៤% នឹង​រយៈពេល៧​ថ្ងៃ​ស្មើ​នី​ង​១%​។ គ្រឹះស្ថាន​អង្គរ​បាន​នឹង​កំពុង​ធ្វើ​ទំនើបកម្ម នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ បន្តធ្វើ​ទំនើបកម្ម​នៃ​ប្រពន្ធ​លក់​បណ្ណ បង្កើន​ប្រសិទ្ធិភាព​ផ្តល់​សេវា​បង្គន់​អនាម័យ និង​ដាក់អោយ​ដំណើរការ នៃ​ការលក់​ប័ណ្ណ​តាម​ប្រព័ន្ធ Online នៅក្នុង​ឆមាស​ទី​២ បន្ថែមទៀត​៕

*​ស្រវឹងស្រា​ដូចគ្នា​ប្តី​យក​ចំបើង​មក​ដុត​ប្រពន្ធ​កំពុង​ដេក​ក្នុង​អង្រឹង​

​កាលពី​វេលា ម៉ោង​១៦:១៥​នាទី ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​អំពើហិង្សា​ប្រព្រឹត្ត​ចំណុច​ភូមិ​គោក​ដូង ឃុ​ត្រី​ញ័រ ស្រុក​ពួក​ដែល​ប្តី​បាន​យក​ភ្លើងចំបើង​មក​ដុត​លើ​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។​
​សមត្ថកិច្ច​បាន​និយាយថា ជនបង្ករ​ជា​ប្តី​មានឈ្មោះ ឡិ​ញ ឡាយ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​បាន​ស្រវឹងស្រា​ក៏​ទំនាស់​ពាក្យសំដី​និង​ប្រពន្ធ​ឈ្មោះ​រឿន ហេម ភេទ​ស្រី អាយុ​៥៣​ឆ្នាំ​(​ប្រពន្ធ​ស្រវឹង​ស្រ​ដែរ​) បានធ្វើ​សកម្មភាព យក​ចំបើង​១​អោប​ទៅ​ដាក់​លើ​ប្រពន្ធ រួច​យក​ភ្លើង​ដុត​ឆេះ​ចំបើង​ឆេះ​លើ​ប្រពន្ធ ។​ខណ​:​កំពុង​ដេក​អង្រឹង​ក្រ​នៅ​ក្រោមផ្ទះ​របស់ខ្លួន​បណ្តា​ល​ឱ្យ​រងរបួស​ឆេះ​រលាកជើង​-​ដៃ ធ្ងន់​កំពុង​បញ្ជូនទៅ​សង្គ្រោះ​ពេទ្យ​បង្អែក​ខេត្ត ៕

*​ប្រញាប់​ចេញដំណើរ​ទៅ​ស្រុក ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ទាំង​ប្តី​ប្រពន្ធ​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បណ្តាល​ឲ្យ​បុរស ស្ត្រី​ពីរ​នាក់​ប្តី​ប្រពន្ធ​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌​បំផុត នៅលើ​ផ្លូវជាតិ​លេខ​៤​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​២០៨​និង​២០៩ ជិត​រង្វង់​មូល​រាម​ស្ថិតក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ព្រលឹម​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​នេះ ៕

*​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ជាង​៤​ពាន់​នាក់ ដកហូត​ថ្នាំញៀន​ជាង​៦៤​គីឡូក្រាម​

​រយៈពេល​ជាង​៣​ខែ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​គ្រឿងញៀន បាន​ជាង ២​ពាន់​ករណី និង​ឃាត់ខ្លួន​មនុស្ស​ជាង ៤​ពាន់​នាក់ ក្នុងនោះ​មាន​ជនបរទេស​ចំនួន​៧១​នាក់ មាន​៨​សញ្ជាតិ និង​ដកហូត​ថ្នាំញៀន​ជាង ៦៤​គីឡូក្រាម និង​វត្ថុតាង​មួយចំនួនទៀត​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ ដែល​ផ្សព្វផ្សាយ​នៅ​ពក​រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨៕

*​ករណី​ឆបោក​ប្រាក់​ឆ្លងដែន​ចំនួន​៥០​ម៉ឺន​ដុល្លារ​: ឃុំខ្លួន​ប្តី​ប្រពន្ធ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​

​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មករា នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ បាន​បញ្ជូន ប្ដី​ប្រពន្ធ​២​នាក់ ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​ដក​ប្រាក់ និង​ផ្ទេរប្រាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ ពី​ធនាគារ FTB ក្នុងប្រទេស​កម្ពុជា ផ្ញើ​ទៅ​ប្រទេស​ចិន​ដែល​ប្រាក់​ទាំងនេះ គឺជា​ប្រាក់​ដែល​ឆបោក​បាន​ពី​ធនាគារ​មួយ​នៅ​សហរដ្ឋអាមេរិក​៕

ទីតាំងផ្សាយពាណិជ្ជកម្ម