ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដំណើរកិច្ច ការងារឬដំណើរការបញ្ហាប្រាក់កាស់អ្វីមួយថែមទៀត។សម្រាប់ការប្រកបការងារចៅហ្វាយនាយតែអាណិតស្រឡាញ់និងយកចិត្តទុកដាក់ផង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសមដូចប្រកបដោយអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ ការធ្វើដំណើរឆ្ងាយជិតមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីមានភាពសុខដុមទាំងពេលទៅនិង ត្រឡប់មកវិញ។
សេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងនិងមានចិត្តត្រជាក់បន្តិច ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញដាច់មួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នគ្រោះចាញ់បោកគេបន្តិចព្រោះងាយរងគ្រោះណាស់។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីដួងរាសីរបស់លោកអ្នកមិនមានអ្វីជួបជាឧបសគ្គច្រើនក្តី តែចូរកុំគប្បីធ្វើអ្វីបញ្ចេញមុខមាត់ខ្លាំងពេកព្រោះថាកាលណាហក់លោតកាន់តែខ្លាំងការអុកគូទនោះមានកាន់តែច្រើន។ក្រៅពីនេះលោកអ្នកមិនត្រូវខ្វាយខ្វល់ជាមួយអ្នកដទៃច្រើនពេកដែរព្រោះថាមានតែនាំទុក្ខដាក់ខ្លួនប៉ុណ្ណោះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបបាតុភាពពីការរកចំណូលបានតិចតែចំណាយទៅវិញច្រើនដែលអាចបណ្តាឱ្យមានគ្រោះមហន្តរាយដល់សេដ្ឋកិច្ចគ្រួសារ។
រីឯបញ្ហាសេចក្តីស្នេហាពិសេសបុរសបើមានការចង់ចងសម្ព័ន្ធឬបង្កើតស្នេហាថ្មីថ្មោងតែងអាចមានផ្លែផ្កាខ្លះៗផ្តល់ជាក្តីសង្ឃឹមឱ្យដឹងផងដែរ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារសំខាន់និងកិច្ចការធំដុំពីព្រោះថាតែងឆ្លើយតបប្រយោជន៍មកវិញ។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃផងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំរោង
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំរោងនាថ្ងៃនេះលោកអ្នកទទួលរងនូវឧបទ្រពចូលយាយីបន្តិចបន្តួចកើតឡើង ហេតុនេះការកើតការមិនសប្បាយចិត្តនោះក៏មានច្រើននៅចំពោះមុខ។ នៅថ្ងៃនេះដែរ ចំពោះលោកអ្នកដែលចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ការធ្វើដំណើរទីជិតឆ្ងាយកើតបញ្ហាប្រទាំងប្រទើសនិងមានក្រុមមនុស្សបង្កការសៅហ្មងច្រើនផង។
រីឯបញ្ហាគូស្នេហាប្រុសស្រីបើចង់ផ្តើមស្នេហ៍ជាមួយនរណាម្នាក់ងាយទាំងត្រូវរ៉ូវគ្នាហើយក៏ងាយព្រាត់ប្រាស់ទៅវិញដែរ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារឬធ្វើអ្វីក៏ដោយលោកអ្នកត្រូវចងចាំថាមិនត្រូវម៉ាក់ងាយមនុស្សឡើយបើពុំនោះទេនឹងជះឥទ្ធិពលអាក្រក់នៅពេលក្រោយជាក់ជាពុំខានឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំមមី
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះហេតុនេះបើជាបុរសកើតឆ្នាំសេះឱ្យ ប្រយ័ត្នបញ្ហាសុខភាពបន្តិចពីព្រោះថាងាយកើតបញ្ហាជាងសព្វមួយដង។ ចំណែកស្ត្រីវិញការងារ អាចសម្រុកពេញទីបានហើយពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់កក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃផងដែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃគួរសម៕
ឆ្នាំមមែ
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះហេតុនេះធ្វើអ្វីក៏ដោយតោងតែមើលមុខ ក្រោយបន្តិចពីព្រោះថាងាយជះផលអាក្រក់មកវិញផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ មានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតប ដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាទោះប្រឹងទាល់តែបែកញើសតែផលកម្រៃរកសឹងមិនគ្រប់ចិញ្ចឹមគ្រួសារ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វែងគំនិតនិងប្រឆាំងគ្នាមិនសូវលោះពេលនោះទេ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះ ចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់សម្រាប់ការចាយវាយអញ្ចឹង ដែរ។
បញ្ហាគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំរកា
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកមិនគប្បីធ្វើរឿងអ្វីមួយសំខាន់ឬបញ្ហាធំដុំឡើយ ពីព្រោះថា ផលអាក្រក់តែងកើតឡើងច្រើនចំពោះមុខ។ការរស់នៅឬការប្រកបការងារចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាករែកពន់ដាក់ខ្លួន៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកប្រកបការងារអ្វីតែងជួបនូវបញ្ហាប្រទាំងប្រទើសនិងមានបញ្ហាចំពោះមុខច្រើន។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការរស់នៅមានបញ្ហាជម្លោះវិវាទយីយាបន្តិចគប្បីមានការប្រយ័ត្នប្រយែង។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីល្អប្រសើរម្ល៉ោះហើយបើមានការប្រកបការងារ តែងមានការជឿនលឿនទៅមុខនិងឆាប់ហុចផ្លែផ្កាមកវិញ។ការរស់នៅមានភាពសុខដុមនិងមនុស្សអាណិតស្រឡាញ់ច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមានការទិញចូលលក់ ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំដុំទៅរួច។
រីឯសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕