សមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញឆ្មក់បង្ក្រាបភោជនីយដ្ឋានទីតាំងមួយកន្លែងឃាត់ខ្លួន៦៥នាក់និងគ្រឿងញៀនមួយចំនួន

108
ចែករម្លែក
សមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញឆ្មក់បង្ក្រាបភោជនីយដ្ឋានទីតាំងមួយកន្លែងឃាត់ខ្លួន៦៥នាក់និងគ្រឿងញៀនមួយចំនួន

ដោយៈចាន់តូ/ភ្នំពេញ : សមត្ថកិច្ចស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានចុះបង្រ្កាបនៅភោជនីយដ្ឋានមួយកន្លែង ឈ្មោះ ហុកសិបប្រាំមួយ ដឺក្រេ ផាប & ឡោញ នៅផ្លូវ២០៥ កែង និងផ្លូវ៣៨៤ នៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ  ទី១២ ខែតុលក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌ បឹងកេងកង ។

សមត្ថកិច្ចបានប្រាប់ថាក្នុងការចុះបង្រ្កាបទីតាំងខាងលើបានឃាត់ខ្លួនមនុស្សសរុបចំនួន៦៥នាក់(ស្រី២១នាក់ ប្រុស៤៤នាក់ ) និង ថ្នាំញៀនមួយចំនួនធំ។ជនត្ក្ខ្ខ្ររូវឃាត់ខ្ច្នួួនមានជនជាតិខ្មែរនិងជនជាតិចិនមួយចំនួន។ករណីនេះសមត្ថកិច្ចបន្តស្រាវស្រាវនិងពិនិត្យរាប់ថ្នាំញៀនបន្តទៀត នៅពេលថ្ងៃបន្ត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនតាម រថយន្តក្រុងទៅស្នងការរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម