ដោយ៖បូរិន/ភ្នំពេញ៖ ក្រោយប្រកាសវិលចូលសិល្បៈហើយលេចមុខលេខមាត់ឡើងវិញ តារាចម្រៀង អ្នកនាង ឡាយ លក្ខិណា ដែលជាអ្នកមានប្រជាប្រិយមានទីផ្សារតែងតែមាន ឱកាសចេញច្រៀងនៅក្រៅប្រទេសជាបន្តបន្ទាប់នោះ ស្រាប់បែកធ្លាយជួបស្នេហាថ្មីដោយល្បី ថាទំនាក់ទំនងជាមួយបុរសមានទ្រព្យសម្បត្តិច្រើនម្នាក់នៅប្រទេសកាណាដា។

តារារូបនេះខកខានក្នុងការវិលត្រឡប់មកកម្ពុជាវិញដោយសារតែបញ្ហាការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ ប៉ុន្តែគេក៏ទទួលបានដំណឹងល្អមួយគឺនាងបានជួបស្នេហ៍នឹងបុរសម្នាក់នៅ ប្រទេសកាណាដានោះហើយ។
គម្រោងចំណាយពេលវេលាប្រមាណ៩ខែ នៅលើទឹកដីនៃបណ្តាប្រទេសមួយចំនួនក្នុងតំបន់ អ៊ឺរ៉ុបរបស់នាងត្រូវបានខកខាន ក្រោយពីអ្នកនាងចេញទៅច្រៀងនិងរាំលើកដំបូងនៅបណ្តា ប្រទេសមួយចំនួន ។

នារយៈពេលនេះ នាងនៅមិនទាន់វិលមកទឹកដីកំណើតនៅឡើយទេ ដោយសារតែហេតុផល ២ដែលកំពុងលេចឡើងក្នុងចង្កោមអ្នកសិល្បៈគឺដោយសារជំងឺរាតត្បាតកូវីដ១៩និងការជួបសាច់ រឿងស្នេហាជាមួយបុរសមានទ្រព្យស្តុកស្តម្ភម្នាក់នៅប្រទេសកាណាដា។
តារាចម្រៀង ឡាយ លក្ខិណា បានចេញទៅច្រៀង នៅប្រទេសកាណាដាកាលពីអំឡុងខែសីហា ឆ្នាំ២០១៩មកម្ល៉េះដែលតាមការគ្រោងទុក តារាចម្រៀង និងសម្តែងរូបនេះ ត្រូវវិលមកកម្ពុជា វិញក្នុងអំឡុងចុងឆ្នាំ២០១៩មក ប៉ុន្តែត្រូវបានពន្យាពេលរហូតមានការលើកឡើងថានាងអាចនឹង មិនមានឱកាសវិលចូលស្រុកវិញព្រោះតែជំងឺដ៏កាចសាហាវមួយនេះ និង រឿងជួបគូរស្នេហ៍ថ្មី ៕










