ដោយ: គ្រញូង / បាត់ដំបង: ចាប់ពីម៉ោង២រសៀលដល់ម៉ោង៥ល្ងាចថ្ងៃទី១១ខែតុលាឆ្នាំ២០២០ លោក ងិន ឃន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយក្រុងបាត់ដំបង និងក្រុមការងាមួយចំនួន បានចុះសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួនជាង៧០០គ្រួសារ នៅក្នុងសង្កាត់ចំនួន៥ ក្នុងចំណោមសង្កាត់ទាំង១០នៃក្រុងបាត់ដំបង។

ក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់ លោក ងិន ឃន បានធ្វើការអំពាវសុំឲ្យបងប្អូនមាមីងទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើងអគ្គិសនីខ្លាចឆ្លងឆក់ សុំឲ្យប្រុងប្រយ័ត្នចំពោះសត្វពស់ ក្អែបខាំ ឬទិច និងប្រាប់អាណាព្យាបាលឪពុកម្តាយកុំបណ្តែតបណ្តោយឲ្យកូនតូចៗលេងទឹក ដែលកំពុងហូរខ្លាំងក្រែងលង់កូនចៅស្លាប់ នាំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ៕ ល