ករណីឆ្លងវីរុសកូរ៉ូណា(កូវីដ១៩)នៅប្រទេសឥណ្ឌាបានកើនឡើងដល់ជាង៧ លាននាក់កាលពីថ្ងៃអាទិត្យ ថ្ងៃទី១១ ខែតុលា ដែលកាន់តែជិតនឹងវ៉ាដាច់សហរដ្ឋអាម៉េរិក ហើយក្លាយជាប្រទេសដែលឆ្លងវីរុសនេះច្រើនជាងគេនៅលើពិភពលោក។
ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញការកើនឡើងករណីឆ្លងចំនួន៧៥.០០០កាលពីថ្ងៃអាទិត្យ ដែលដែលនាំប្រទេសឥណ្ឌាមានករណីឆ្លងសរុប ៧,០៥ លាននាក់ដែលជាប់លំដាប់ថ្នាក់ទី២ បន្ទាប់ពីសហរដ្ឋអាម៉េរិកដែលមានករណីឆ្លងចំនួន ៧,៦៧ លាននាក់។
គិតមកត្រឹមថ្ងៃអាទិត្យទី១១ខែតុលានេះ ឥណ្ឌាមានចំនួនអ្នកស្លាប់សរុបដោយជំងឺនេះចំនួន ១០៨.៣៣៤នាក់ គឺទាបជាងចំនួនអ្នកស្លាប់នៅសហរដ្ឋអាម៉េរិកនិងនៅប្រទេសដទៃទៀតដែលមានករណីឆ្លងខ្ពស់។
សហរដ្ឋអាម៉េរិកមានអ្នកស្លាប់ដោយជំងឺនេះចំនួន ២១៤.០០០ នាក់ខណៈដែល ប្រេស៊ីលដែលមានករណីឆ្លង២លាននាក់តិចជាងឥណ្ឌានោះ តែមានអ្នកស្លាប់ដោយជំងឺនេះ គិតរហូតដល់ពេលនេះ គឺ ជិត១៥០.០០០ នាក់ ៕ប្រែសម្រួល៖សុខា/sn/Ha

ករណីឆ្លងវីរុសកើនឡើងនៅឥណ្ឌា ស្របពេលដែលរដ្ឋាភិបាលបន្តលុបចោលការរឹតបន្តឹងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ