Home ព័ត៌មានជាតិ សង្គម នាំយក​អំណោយ​ស...

នាំយក​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ទៅ​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទំនន់​ទឹកភ្លៀង​ក្នុង​ឃុំ​អូរ​ដា​ចំនួន​១៨០​គ្រួសារ

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៩ ដែលមាន​លោក​វរសេនីយ៍ឯក ម៉​ង់ ស៊ី មេបញ្ជាការ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង មាន​លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការ​ស្រុក និង​ដោយមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចេង ឡេង ស្នងការរង​ទទួល​ដឹកនាំ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​នៅ ទីនោះ​ផង បាន​ចូលរួម​ក្នុង​សកម្មភាព នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​តាមរយៈ​លោក សុខ គង់ សមាជិក​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​និង​ជា​ប្រធាន​ក្រុម​ការ ងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំរៀង​ទៅ​ចែកជូន​ប្រជា ពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ដោយ​ទំនន់​ទឹកភ្លៀង​ក្នុង​ឃុំ​អូរ​ដា​ចំនួន​១៨០​គ្រួសារ ដែល​ពេលនេះ​ពួកគាត់​កំពុងស្នាក់នៅ​បណ្តោះអាសន្ន ក្នុង​សាលាបឋមសិក្សា​លំផាត់​និង​នៅ​ទីបញ្ជាការ​កងទ័ព​វរៈ​លេខ​៥៣៥ ក្នុងស្រុក​កំរៀង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular