រង​ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ និង​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ ចំពោះ​ស្ពានដែក​ច្រកចូល​ក្រុមហ៊ុន​ស៊ិន​ទ្រី

198
ចែករម្លែក

ដោយ​៖ ឆាយា​នាថ / ភ្នំពេញ​៖ រង​ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ និង អាច​ប្រឈម​នឹង​គ្រោះថ្នាក់ ប្រសិនបើ​នៅតែមាន​ការធ្វើដំណើរទៀត​នោះ ចំពោះ​ស្ពានដែក​ច្រកចូល​ក្រុមហ៊ុន ស៊ិន ទ្រី តាមផ្លូវ​លេខ​៣៧១ នៃ​ខណ្ឌដង្កោ ។

​តាម​រូបភាព​ជាក់ស្តែង នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ នេះ ឃើញថា ដែក​លើ​ស្ពាន​បានរបើ​កឡើង ដែល​មិន​អាចឲ្យ​រថយន្ត​ធ្វើដំណើរ​បានឡើយ ខណៈ​មូលហេតុ​នៃ​ការរបើ​កនេះ ត្រូវបាន​អ្នកធ្វើដំណើរ អះអាងថា បណ្តាលមកពី​ឡានធំ​ជិះ​ឆ្លងកាត់​ជា​ញឹកញាប់ ។​

​ស្ពានដែក​ដ៏​ចាស់​ទ្រុឌទ្រោម​មួយ​នេះ បាន​រង​ការខូចខាត​ជា​យូរ​មកហើយ តែ​ហាក់​មិនឃើញ​អាជ្ញាធរ​ជួសជុល ឬ ផ្អាក​ឲ្យធ្វើ​ចរាចរ​ឡើយ ។ អ្នកធ្វើដំណើរ ព្រួយបារម្ភថា ការធ្វើដំណើរ​លើ​ស្ពាន​មួយ​នេះ អាច​ប្រឈម​នឹង​ការបាក់ និងគ្រោះថ្នាក់ ជាទីបំផុត ។​

​បញ្ហា​នេះ ប្រជាពលរដ្ឋ សង្ឃឹមថាលោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ មេត្តាជួយ​ដោះស្រាយ​បញ្ហា​នេះ​ផង​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម