ក្មេងស្រី​ម្នាក់ បាន​លង់ទឹក​ស្លាប់ ក្នុង​ទឹកជំនន់​ទឹកភ្លៀង ជន់​លិច​ក្រុង​ពោធិ៍សាត់​

278
ចែករម្លែក

ដោយៈ​រិទ្ធី​សែន / ពោធិ៍សាត់ៈ ក្មេងស្រី​ម្នាក់ បាន​រអិល​ជើង​ធ្លាក់ទឹក​ បណ្ដាលឱ្យ​លង់ទឹក​ស្លាប់ នៅក្នុង​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​ហក់​ឡើង​ហួស​ពី​ការប្រកាសអាសន្ន ដែល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង ៤ រសៀល ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ នៅ​ភូមិ​ស្ថានីយ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​-​ខេត្តពោធិ៍សាត់ ។​

​អធិការនគរបាល ក្រុង​ពោធិ៍សាត់ លោក​វរសេនីយ៍ឯក យឹម លាង​ហៃ បាន​ឲ្យ​ដឹង តាមរយៈ​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១២ តុលា នេះ​ថាៈ ក្មេងស្រី​រងគ្រោះ ឈ្មោះ សុង រក្សា អាយុ ២១ ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​-​ស្រុក កើតហេតុ​ខាងលើ​។ នៅ​មុនពេល​កើតហេតុ ក្មេងស្រី​ម្នាក់​នោះ បាន​កំពុង​មើល​ទូរស័ព្ទដៃ មិនបាន​មើលនៅខាងមុខ ធ្លាក់​ប្រឡាយ លង់ទឹក​ស្លាប់​តែម្ដង ។ សាកសព​ក្មេងស្រី​រងគ្រោះ ត្រូវបាន​រកឃើញ នៅវេលា​ម៉ោង ៧ យប់​ថ្ងៃដដែល​នេះ ។​

​អធិការនគរបាល ក្រុង​ពោធិ៍សាត់ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន ពិសេស​ការធ្វើដំណើរ និង​ក្មេងៗ​តូចៗ ដែល​នៅផ្ទះ ដែល​រងគ្រោះ​ទឹកជំនន់ កំពុងតែ​មានការ​ហក់​ឡើងហួស​ពី​ការប្រកាសអាសន្ន​នេះ ៕​/V/Ha

ក្មេងស្រី​រងគ្រោះ ឈ្មោះ សុង រក្សា អាយុ ២១ ឆ្នាំ
ក្មេងស្រី​រងគ្រោះ ឈ្មោះ សុង រក្សា អាយុ ២១ ឆ្នាំ
អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ជួយស្វែងរកសាកសពក្មេងស្រីរងគ្រោះ
អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ជួយស្វែងរកសាកសពក្មេងស្រីរងគ្រោះ

ទីតាំងផ្សាយពាណិជ្ជកម្ម