ក្រុម​សកម្មជន​អា​ប៊ូ​សៃ​យ៉ា​ហ្វ សម្លាប់​ចំណាប់ខ្មាំង​វៀតណាម​ម្នាក់ទៀត​នៅ​ហ្វីលីពីន​

1050
ចែករម្លែក

​ចំណាប់ខ្មាំង​ទី​៣​ម្នាក់​ដែលជា​អ្នកដើរ​កប៉ាល់​ជនជាតិ​វៀតណាម ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​ក្រុម​សកម្មជន​អា​ប៊ូ​សៃ​យ៉ា​ហ្វ​ត្រូវបាន​សម្លាប់​នៅ​ហ្វីលីពីន​។​

​ក្រសួងការបរទេស បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១២​កក្កដា​ថា ការ​ឆ្មក់​ចូល​ដែល​ធ្វើឡើង​ដោយ​កងទ័ព​ហ្វីលីពីន​ប្រឆាំង​ក្រុម​ជន​សកម្មប្រយុទ្ធ​នេះ បាន​រកឃើញ​សាកសព​មនុស្ស​ជាច្រើន​នាក់ ដោយ​រួមទាំង​សាកសព​នៃ​ជនជាតិ​វៀតណាម​នោះ ឈ្មោះ ត្រឹ​ន វៀត វ៉ាន់​។​

ក្រសួងការបរទេស​នេះ បាន​និយាយថា ស្ថានទូត​វៀតណាម​នៅ​ទីក្រុង​ម៉ានីល កំពុងធ្វើការ​ជាមួយ​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​ដើម្បី​បញ្ជូន​សាកសព​របស់គាត់​មក​វៀតណាម​វិញ​។​

កាលពី​សប្តាហ៍​មុន ជនជាតិ​វៀតណាម​២​នាក់ គឺ​ម្នាក់​ឈ្មោះ ហ័ង ត្រាំ​ង​ថុង និង​ម្នាក់ទៀត​ឈ្មោះ​ហ័ង វ៉ាន់​វ៉ៃ ត្រូវបាន​សម្លាប់​កាត់​ក្បាល​ដោយ​ក្រុម​នេះ​។​

ជនជាតិ​វៀតណាម​ទាំង​៣​នាក់​នេះ បាន​ស្ថិតនៅ​ក្នុងចំណោម​សមាជិក​ក្រុម​នាវិក​ចំនួន​៦​នាក់​ដែល​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង នៅពេលដែល​នាវា​ដឹកទំនិញ​វៀតណាម​MV Royal16​របស់​ពួកគេ​នោះ​ត្រូវបាន​វាយប្រហារ​នៅ​សមុទ្រ​នៃ​ប្រទេស​ហ្វីលីពីន កាលពី​ខែវិច្ឆិកា​។ ក្រុមចោរ​សមុទ្រ​នោះ បាន​ដោះលែង​នាវា​នោះ និង ដោះលែង​មនុស្ស​១៣​នាក់​នៃ​ក្រុម​សមាជិក​នាវិក​នោះ នៅពេលនោះ​។​

លោក ហ័ង វ៉ូ អាយុ​២៨​ឆ្នាំ បាន​រត់គេចខ្លួន​ហើយ​ត្រូវបាន​សង្គ្រោះ​ដោយ​កងទ័ព​ហ្វីលីពីន​កាលពី​ខែ​មុន​។

​ក្រុម​ឧទ្ទាម​អា​ប៊ូ​សៃ​យ៉ា​ហ្វ គឺ ល្បី​ខាង​ចាប់ពង្រត់​និង​សម្លាប់​កាត់​ក្បាល​ចំណាប់ខ្មាំង​របស់ខ្លួន បើសិន ប្រាក់​លោះ​ជា​ថ្នូរ​នឹង​ការដោះលែង​មិនត្រូវ​បាន​បង់​ឱ្យ​នោះ​៕ ​ដោយ ៖សុខា

​កងទ័ព​ហ្វីលីពីន

ទីតាំងផ្សាយពាណិជ្ជកម្ម