ម៉ាឡេស៊ី​និយាយថា បុគ្កលិក​សុខាភិបាល​៥៧៩​នាក់​ឆ្លងកូវី​ដ​១៩

189
ចែករម្លែក

​មន្ត្រី​ម៉ាឡេស៊ី បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា បុគ្គលិក​សុខាភិបាល​ដល់​ទៅ​៥៧៩​នាក់ បាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ចាប់តាំងពី​ជំងឺ​នេះ​ត្រូវបាន​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​របស់​ខ្លួន ដោយ​រដ្ឋ​សា​បា​រង​ការ​វាយ​​ប្រហារ​ពី​ជំងឺឆ្លង​នេះ​ខ្លាំង​ជាង​គេ​នៅ​២​សប្តាហ៍​មក​នេះ​។​

​អគ្គនាយក​នៃ​ក្រសួង​សុខាភិបាល​វេជ្ជបណ្ឌិត នួ​រ ហ៊ី​សាម អាប់​ឌុល​ឡា បាន​និយាយ​បុគ្គលិក​សុខាភិបាល​៨៥​នាក់​នៅ​រដ្ឋ​សា​បា បាន​ឆ្លង​នៅ​រយៈពេល​១០​ថ្ងៃ​មកនេះ​និង​៦៦​នាក់​បាន​ឆ្លង​កាលពី​ខែ​កញ្ញា ​ហើយ​បុគ្គលិក​សុខាភិបាល​សរុប​១៩៨​នាក់​បាន​ឆ្លងកូវី​ដ​១៩​នៅក្នុង​ខែ​តុលា​តែមួយ​។​

​ម៉ាឡេស៊ី កាលពី​ថ្ងៃអាទិត្យ​ទី​១១​តុលា បាន​រាយការណ៍​ការ​ឆ្លងកូវី​ដ​១៩​ចំនួន​៥៦១​នាក់ ភាគច្រើន​នៅក្នុង​រដ្ឋ​សា​បា បន្ទាប់ពី​ធ្វើ​យុទ្ធ​ការបោះឆ្នោត​កាលពី​ខែ​មុន​។​ចំនួន​ឆ្លង​ថ្មី​នេះ​នាំ​អោយ​ម៉ាឡេស៊ី​មាន​​អ្នក​ឆ្លង​ជំងឺ​នេះ​ឡើងដល់​១៥.៦៥៧​នាក់​។​

​អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​២​នាក់​ទៀត​បាន​ស្លាប់ ដែល​នាំ​អោយ​ចំនួន​អ្នក​កើតកូ​វីដ​១៩​ស្លាប់​សរុប​នៅក្នុង​ប្រទេស​នេះ​កើន​ដល់​១៥៧​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

​វេជ្ជបណ្ឌិត យក​សំណាក​ពី​បុរស​ម្នាក់​ដើម្បី​ពិនិត្យ​រក​វីរុស​កូរ៉ូណា កាលពី​ថ្ងៃ​៨​តុលា​នៅ​ទីក្រុង ស៊ូ​បាង ចា​យ៉ា​

ទីតាំងផ្សាយពាណិជ្ជកម្ម