Home ព័ត៌មានអន្តរជាតិ ម្ចាស់ជ័យលាភី...

ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសេដ្ឋកិច្ចនឹងត្រូវប្រកាសថ្ងៃចន្ទនេះដើម្បីជាកិច្ចបិទឆាកកម្មវិធីប្រគល់ពានរង្វាន់ណូបែលឆ្នាំ២០២០

ការងារលើវិសមភាព ចិត្តវិទ្យាសេដ្ឋកិច្ច ការដេញថ្លៃ សេដ្ឋកិច្ចសុខភាព និង ទីផ្សារការងារ គឺសុទ្ធសឹងជាវិស័យអាចឈ្នះពានណូបែល ខណៈដែលពានណូបែលសេដ្ឋកិច្ចនឹងក្លាយជាពានបិទឆាករដូវកាលពានណូបែលមិនធម្មតា ដែលជិតបំបែកឯតទគ្គកម្មជ័យលាភីជាស្ត្រីក្នុងរយៈពេលមួយឆ្នាំ។

ពានរង្វាន់ចុងក្រោយនៅឆ្នាំនេះ ដែលមានឈ្មោះជាផ្លូវថា Sveriges Riksbank (ធនាគារកណ្តាលស៊ុយអែត) សម្រាប់ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចដើម្បីរំលឹកដល់លោកអាល់ហ្វ្រេដ ណូបែល នឹងត្រូវប្រកាសនៅម៉ោង ១១:៤៥ នាទីព្រឹកថ្ងៃចន្ទត្រូវនឹងម៉ោង២១:៤៥នាទីយប់ម៉ោងសកល។

កាលពីឆ្នាំមុនពានរង្វាន់នេះបានធ្លាក់ទៅលើដៃជនជាតិបារាំងកាត់អាម៉េរិក អេស្ទើ ឌូផ្លូ ជនជាតិអាម៉េរិកដើមកំណើតឥណ្ឌា អាភីជីត បាណេរី និងជនជាតិអាម៉េរិក ម៉ៃឃើល ក្រេមឺ សម្រាប់ការងារពិសោធន៍លើការកាត់បន្ថយភាពក្រីក្ររបស់ពួកគេ។

សម្រាប់ពានរង្វាន់នៅឆ្នាំនេះ មានឈ្មោះជាច្រើនគឺលេចធ្លោជាងគេនៅក្នុងមជ្ឈដ្ឋានសិក្សាអប់រំនិងប្រព័ន្ធផ្សព្វផ្សាយ។

ជនជាតិអាម៉េរិកឈ្មោះ ក្លោឌា ហ្គោលឌីន ដែលការស្រាវជ្រាវរបស់លោកស្រីផ្តោតលើវិសមភាពនិងកម្លាំងពលកម្មស្ត្រី គឺជាបេក្ខនារីម្នាក់ដែលអាចនឹងក្លាយជាស្ត្រីទី ៣ ដែលឈ្នះពានណូបែលសេដ្ឋកិច្ច។

គូប្រជែងមួយទៀតគឺមិត្តរួមជាតិរបស់គាត់គឺ លោកស្រី អានណេ គ្រូជើ ដែលជាអតីតថ្នាក់ដឹកនាំលេខ ២ និងជានាយកគ្រប់គ្រងមួយរយៈខ្លីនៅឯអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានសិក្សាអំពីការស្វែងរកការជួលនិងជាសកម្មជនពាណិជ្ជកម្មសេរី។

ប្រសិនបើស្ត្រីនឹងឈ្នះនៅថ្ងៃចន្ទនេះ នោះឆ្នាំ២០២០នឹងស្មើនឹងកំណត់ត្រាឆ្នាំ២០០៩ ដែលមានស្ត្រី៥នាក់ឈ្នះពានណូបែលក្នុងរយៈពេលមួយឆ្នាំ។

ខណៈដែលចំនួនស្ត្រីជាជ័យលាភីកើនឡើងយ៉ាងខ្លាំងចាប់តាំងពីដើមសតវត្សរ៍ថ្មីមកនោះ ស្ត្រីនៅតែតំណាងឱ្យជ័យលាភីតែម្នាក់ក្នុងចំណោមជ័យលាភីពានណូបែល ២០ រូបចាប់តាំងពីឆ្នាំ ១៩០១៕ ដោយ ៖ កញ្ញាដាលីស

ម្ចាស់ពានរង្វាន់ណូបែលសេដ្ឋកិច្ចនឹងត្រូវប្រកាសនៅថ្ងៃចន្ទនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular