ស្ពានឈើ​ដែល​ជំនន់​ទឹកភ្លៀង​ហូរ​កាត់ផ្ដាច់​នៅ​ភូមិ​ចម្លង​រមាំង​លើ ត្រូវបាន​ជួសជុល​រួចរាល់​

168
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ ដោយសារ​ជំនន់​ទឹកភ្លៀង​ហូរ​កាត់ផ្តាច់​ស្ពានឈើ​មួយកន្លែង ស្ថិតនៅ​ភូមិ​ចម្លង​រមាំង​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត ខេត្តបាត់ដំបង ដែលជា​ស្ពាន​មួយ​តម្រូវ​ការចាំបាច់​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ទើប​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ​បាន​ណែនាំ​លោក​វរសេនីយ៍ទោ ម៉ែន រី​ម អធិការនគរបាល​ស្រុក​សំឡូត ចាត់​មន្ត្រីនគរបាល​ស្រុក​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ប៉េអឹម​ស្រុក សឹក​រង​ស្រុក​ជួយ​លី​សែ​ងឹ​ឈើ​យកមក​ជួសជុល​ស្ពានឈើ​មួយកន្លែង​នេះ​ឡើងវិញ រហូត​បាន​រួចរាល់​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ជាធម្មតា​វិញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម